ព្រៃវែង៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែងបានចេញសេចក្តីជូនដំណឹងបច្ចុប្បន្នស្ថានភាពស្ពាន បេតុងអូរលាជ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ស្ថិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលរងការខូចខាតដោយមានស្នាមប្រេះបែក និងស្រុតផ្នែក កម្រាលស្ពាន ចំនួនមួយកន្លែង។ ដើម្បីទប់ស្កាត់ការរីករាលដាលទំហំការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខេត្តលេខ៣១៣ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ មានការជូនដំណឹងសារជាថ្មី។
ចំពោះផ្លូវវាងទៅមក សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ អាចធ្វើដំណើរតាមផ្លូវជាតិលេខ១ នៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ទៅចំណុចផ្សារកំពង់សឹង ស្រុកព្រះស្តេច និងតាមផ្លូវខេត្តលេខ ៣១១ ទៅផ្សារឈើកាច់ ស្រុកបាភ្នំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះសូម លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ជ្រាបជា ព័ត៌មាន និងចូលរួមសហការអនុវត្តដើម្បីបង្ការការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ និងធានាដល់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ៕
ប្រភព៖ មន្ទីរសារធារណការខេត្តព្រៃវែង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]