កូរ៉េខាងត្បូង៖ កក្រើកបណ្ដាញអ៉ិនធើណែតជាមួយនឹងដំណឹងថា Jennie បានបើកផលិតកម្មខ្លួនឯងមួយ ដែលរូបនាងទើបតែបានបង្កើតនៅខែវិច្ឆិកា ឆ្នាំ២០២៣នេះឯង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ផលិតកម្មថ្មីនេះឈ្មោះថា ODDATELIER ដែលសូម្បីតែឈ្មោះក៏មានភាពប្លែកទាក់ទាញផងដែរ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ គេបានណែនាំអំពី ODDATELIER ហៅកាត់ OA មកពីពាក្យថា ODD + ATELIER ដែលមានន័យថា កន្លែងដ៏ទូលំទូលាយផ្ដោតទៅលើការបង្កើតអ្វីដែលថ្មីខុសៗគ្នាសម្រាប់ទាញចំណាប់អារម្មណ៍លើសពីអ្វីដែលសាមញ្ញដែលលើសពីការរំពឹងទុក។ 

Jennie

ជាមួយគ្នានេះដែរ អ្នកគាំទ្របានរកឃើញ ODDATELIER ដោយចៃដន្យតាមរយៈ Website ប៉ុន្ដែអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺ បានរកឃើញថា Jennie ជាអ្នកបង្កើតវាឡើង នៅក្នុងនោះ ថែមទាំងបានដាក់រូបតារាស្រីរូបនេះ​ និងមានប្រវិត្តរូបសង្ខេបថែមទៀតផង ហ្វេនៗនាំគ្នាទន្ទឹងរងចាំថា នឹងមានអ្វីថ្មីតទៅទៀត៕

ប្រភព៖ សុិច អ៉ីនត្រូ- Six Intro

Jennie
ODDATELIER
ODDATELIER
ODDATELIER

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]