កូរ៉េខាងត្បូង៖ ពិតជាកក្រើកសិល្បៈកូរ៉េខាងត្បូងនៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីជិតដល់ពេលដែលសារព័ត៌មាន Dispatch ល្បីរឿងបង្ហើបតារាៗទាក់ទងគ្នា ដោយជារៀងរាល់ឆ្នាំថ្មីថ្ងៃទី១ខែមករា គឺសារព័ត៌មាននេះតែងតែប្រកាសគូស្នេហ៍តារាលួចទាក់ទងគ្នាជានិច្ច។

Dispatch 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំនេះដែរក៏មានការរំភើបនិងជជែកវែកញែកមិនខុសពីឆ្នាំមុនៗទេ ដោយលេចឮពាក្យចចាមអារ៉ាមថា Dispatch នឹងប្រកាសពីទំនាក់ទំនងគូស្នេហ៍ រវាងតារាប្រុសជំនាន់ទី២ ដែលពេលនេះក្លាយជាតារាសម្ដែង និងតារាស្រី KPOP ជំនាន់ទី៤។

ភ្លាមៗបន្ទាប់ពីនេះ មានអ្នកគាំទ្របានលើកយកគូនេះគូនោះមកពិភាក្សាជាហូរហែ ប៉ុន្តែភាគច្រើនពួកគេសង្ស័យថា គូស្នេហ៍ដែល Dispatch នឹងប្រកាសថាទាក់ទងគ្នានោះអាចជា Giselle សមាជិកក្រុម Aespa និង Park Hyung-Sik ដែលជាតារាសម្ដែងមួយរូប។

Park Hyung-Sik និង Giselle 

គេសង្ស័យបែបនេះក៏ដោយសារ Giselle ជាតារាចម្រៀងស្រីជំនាន់ទី៤ ហើយ Park Hyung-Sik គឺជាតារាប្រុសសមាជិកក្រុម ZE:A ជាក្រុម KPOP ជំនាន់ទី២ ដែលពេលនេះផ្ដោតសំខាន់លើអាជីពជាតារាសម្ដែង ហើយពួកគេមានភ័ស្តុតាងថា មុនពេលត្រូវប្រកាសថាទាក់ទងគ្នា គូស្នេហ៍ដូចជា Jisoo និង Anh Bo Hyun ព្រមទាំង Jiyeon និង Dohyun ជាដើមគឺតែងតែបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តជាមួយគ្នាផងដែរ ដែលថ្មីៗនេះ Giselle និង Hyung-Sik បានចូលរួមក្នុងការសម្ពោធខ្សែភាពយន្ត "Beliver" វគ្គ២។

យ៉ាងណាមិញ ក៏មានមតិខ្លះបានច្រានចោលការចោទប្រកាន់នេះ ដោយបាននិយាយថាវាមិនមែនជាការពិត និងគ្មានភ័ស្តុតាងគ្រប់គ្រាន់ថា Giselle និង Park Hyung-Sik បានទាក់ទងគ្នានោះឡើយ៕  

Park Hyung-Sik និង Giselle 
Giselle 
Giselle 
Park Hyung-Sik 
Park Hyung-Sik 

ប្រភព៖: kpopstarz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]