កម្សាន្ត៖ ជាការពិតណាស់ ថ្មីៗនេះដំណឹងនៃការចាកចេញរបស់តារាចម្រៀងដ៏មានឥទ្ធិពល G-Dragon ដែលលោកបានផ្ដាច់កុងត្រាជាមួយផលិតកម្មចាស់ YG Entertainment ហើយទៅជ្រកក្រោមទ្រនំថ្មី បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមរហូតដល់ធ្វើឲ្យមានការបើកសន្និសិទ្ធកាសែតពាក់ព័ន្ធនឹងដំណឹងនេះ។
ជាមួយគ្នានេះដែរ តារាចម្រៀងប្រុសរូបនេះ ក៏បានប្រកាសដែរថា ខ្លួននឹងបន្ដដំណើរជាមួយនឹងផលិតកម្មថ្មី Galaxy Corporation។ ដំណឹងនេះ បានធ្វើឲ្យប៉ះពាល់ដល់ភាគហ៊ុនទីផ្សាររបស់ផលិតកម្ម YG ជាខ្លាំង ដែលធ្វើឲ្យធ្លាក់ចុះ បាត់បង់ចំណូលដល់ទៅរាប់លានដុល្លារ។
ដោយយោងតាមប្រភពបានឲ្យដឹងថា YG បានបាត់បង់ចំណូលដល់ទៅ៦៤លានដុល្លារ ហើយក៏នឹងនៅតែបន្ដធ្លាក់រហូត ក៏ព្រោះតែអវត្តមានរបស់ G-Dragon។ លើសពីនេះ វាមិនមែនជាលើកទី១ទេ ដែលភាគហ៊ុនក្រុមហ៊ុននេះធ្លាក់ចុះដោយសារ GD ដែលលើកមុនដំណឹងដែលថា តារារូបនេះ មិនបន្ដកុងត្រានោះ ភាគហ៊ុនធ្លាក់ចុះបាត់បង់ចំណូលដល់ទៅ១៣០លានដុល្លារឯណោះ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]