កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀង Kpop សញ្ជាតិថៃ ដ៏ជោគជ័យម្នាក់ Lisa នៃសមាជិកក្រុម Blackpink បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងចំនួនកើនឡើងនៃ Follower នៅក្នុងគណនី Instagram របស់នាង ដែលមានអ្នកតាមដានដល់ទៅ១០០លាននាក់។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Lisa បានក្លាយជាតារាចម្រៀង Kpop ដំបូងក្នុងប្រវត្តិសាស្ត្រដែលទទួលបានអ្នកចុចតាមដានច្រើនយ៉ាងនេះ។ នៅក្នុងនោះ រូបនាងបានគឺតារានៅតំបន់អាស៊ីដំបូង និង ជាតារាសញ្ជាតិថៃមុនគេបង្អស់ផងដែរ ដែលមាន Follower ដល់ខ្ទង់រយលាននាក់បែបនេះ។

Lisa 

ជាពិសេស តារាស្រីរូបនេះ គឺជាតារាចម្រៀងដ៏មានឥទ្ធិពលបំផុតមិនថាតែនៅក្នុងតំបន់អាស៊ីនោះទេ គឺទូទាំងពិភពលោកតែម្ដង។ មិនតែប៉ុណ្ណោះ Lisa ត្រូវបានអ្នកគាំទ្រចាត់ទុកថាជា Queen of Kpop ដែលមិនទាន់មានតារារូបណាទទួលបានសមិត្ធផលដូចនាងនៅឡើយនោះទេ៕

ប្រភព៖ LISA

Lisa 
Lisa 
Lisa 
Lisa 
Lisa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]