កម្សាន្ត៖ កំពូលតារាចម្រៀងសំនៀនផ្អែម ក្រអួនក្រអៅ កញ្ញា ផន ស្រីខួច បានលេចមុខសារជាថ្មីម្ដងទៀត នៅក្នុងកម្មវិធីកម្សាន្តលំដាប់ពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ ធ្វើឱ្យទស្សនិកជនភ្ញាក់ជំនួស ព្រោះប៉ះចំវិញ្ញាសាមួយ ដែលកម្មវិធីបង្កើតឡើងជាពិសេស ក្នុងរដូវកាលនេះតែម្ដង។ ផន ស្រីខួច ហាក់មានទំនុកចិត្តខ្ពស់ជាមួយការរៀបចំខ្លួនជាវីរនារី ព្រោះធ្លាប់ចូលប្រកួតកន្លងមកហើយ ប៉ុន្តែមានឯណាពេលចាប់ផ្ដើមចូលដល់វិញ្ញាសា គឺស្រែកយកៗតែម្ដង។

កញ្ញា ផន ស្រីខួច 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្ដាហ៍កន្លងទៅម្ចាស់បទ «បេះដូងប្រពន្ធ» បានលេចមុខក្នុងកម្មវិធី Killer Karaoke Cambodia ក្នុងវិញ្ញាសា «អំណោយសួគ៌ា» ធ្វើឱ្យអ្នកទស្សនាសើចផង អាណិតផង។ «អំណោយសួគ៌ានេះ មិនមែនជាកាដូ មិនមែនជាលុយ តែក្នុងនោះមានរបស់ផ្សេងៗ ធ្លាក់ចុះមកលើក្បាល ពេលកំពុងច្រៀង ធ្វើឱ្យ ស្រីខួច ច្រៀងទាំងញ័រខ្លួន មិនថាជាបន្លែ ឬជាអ្វីក៏ភ្ញាក់ដែរ។ អ្វីដែលធ្វើឱ្យគណៈកម្មការកម្មវិធី Beat the best ស្រែកស្ទើរបែកឆាកនោះ គឺនៅវគ្គចុងក្រោយ ពេលកំពុងច្រៀងរាំសុខៗ ស្រាប់តែកូនដង្កូវរស់រវើកធ្លាក់លើចំក្បាលវារពេញសក់។ ម្យ៉ាងសក់ មូររួញសំពោងផងនោះ ធ្វើឱ្យដង្កូវនោះមិនងាយធ្លាក់ទៅណាទេ។

កញ្ញា ផន ស្រីខួច
កញ្ញា ផន ស្រីខួច 

នៅមិនទាន់ចប់ទេ ទើបជ្រុះអស់ដង្កូវពីក្បាល ស្រាប់តែចុងក្រោយ សត្វពស់ពេញកាតូធ្លាក់មកលើក្បាលកញ្ញា ផន ស្រីខួច លូនវើកៗគួរឱ្យញញើត។

កញ្ញា ផន ស្រីខួច ច្រៀងផង ស្រែកផង រត់ទន្ទ្រាំជើងផង ព្រោះញញើតនឹងដង្កូវ និងសត្វពស់ ធ្វើឱ្យកម្មវិធីទាំង​មូល​ពោរពេញដោយសំណើចយ៉ាងក្អាក់ក្អាយ។ យ៉ាងណាមិញទោះបីជាញញើតយ៉ាងណាក៏ដោយ បើជ្រុលខ្លួនមកប្រកួតក្នុងកម្មវិធីនេះហើយ គឺគ្មានពាក្យថាត្រូវចុះចាញ់នោះទេ មិនថាជួបរឿងអ្វីក៏ដោយ ក៏ត្រូវតែច្រៀងឱ្យដល់ចប់ទាំងព្រឺព្រួចពេញខ្លួន។ ថ្វីបើញញើតបន្តិចមែន ប៉ុន្តែ ផន ស្រីខួច នៅតែលេងដល់ចប់វិញ្ញាសា បន្សល់ទុកនូវស្នាមញញឹមដល់អ្នកគាំទ្រគ្រប់គ្នា។

Killer Karaoke Cambodia រដូវកាលទី៧ កម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក ប្រជុំសុទ្ធតែតារាល្បីៗ ទាំងពិធីករ គណៈកម្មការ និងបេក្ខជនចូលប្រកួត មានចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia ចាប់ពីម៉ោង ៨យប់៕

កញ្ញា ផន ស្រីខួច 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]