កូរ៉េខាងត្បូង៖ មានហេតុការណ៍គួរឲ្យរន្ធត់និងភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងកម្មវិធីទទួលពានរង្វាន់ "Gayo Daejeon" របស់ស្ថានីយទូរទស្សន៍ SBS កាលពីយប់ថ្ងៃទី២៥ខែធ្នូកន្លងទៅនេះ។

NCT 127
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Ten ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀង NCT បានចួបនឹងឧប្បត្តិហេតុធ្លាក់ពីលើឆាក ដោយសារតែលោតខុសប្លង់ ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភពីស្ថានភាពរបស់គេយ៉ាងខ្លាំង។

Ten 

កាលណោះ Ten ត្រូវសម្ដែងបទ "Baggy Jeans" របស់ក្រុម NCT 127 ដោយគេបានរត់មកលើឆាក ប៉ុន្តែឆាកនោះមានប្រហោងសងខាង ទើបបង្កឲ្យមានការធ្លាក់យ៉ាងដូច្នេះ។

Ten 
Ten ធ្លាក់បីលើឆាក 

យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីនោះ Ten បានឡើងមកសម្ដែងបានដូចធម្មតា។ បន្ទាប់ពីការសម្ដែងចប់ Ten បានផ្ញើសារទៅអ្នកគាំទ្រកុំឲ្យមានការព្រួយបារម្ភ ហើយគេមិនអីនោះទេ ហើយបើសិនជាឈឺត្រង់ណា គេនឹងជម្រាបអ្នកគាំទ្រឲ្យដឹង៕

សាររបស់ Ten 
វីដេអូ Ten ធ្លាក់

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]