បរទេស៖ តារាម៉ូដែលស្រី Paris Hilton និងស្វាមី បានបង្ហាញនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ជាលើកដំបូង ដែលពួកគេបាននាំកូនប្រុស អាយុជិតមួយឆ្នាំរបស់អ្នកទាំងពីរ ទៅលេងសួនកម្សាន្ត Disney សម្រាប់បុណ្យណូអែល។
ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញខ្លួនកូនប្រុស ដោយបានតុបតែខ្លួនពាក់ឈុត Mickey Mouse ដ៏គួរឱ្យស្រលាញ់ ពេលលេងកម្សាន្តក្នុង Disneyland ខណៈដែល Paris Hilton បានបង្ហាញខ្លួនយ៉ាងសាមញ្ញ និងបានពាក់កាបូបស្ពាយ បែប Mickey Mouse ផងដែរ។
ជាមួយនឹងការចេញមកកម្សាន្តលើកនេះ Paris Hilton និងស្វាមី បានថតរូបជាច្រើនសន្លឹក ដើម្បីរក្សាអនុស្សាវរីយ៍ដំបូងរបស់កូនប្រុសរបស់ពួកគេ ដែលពោរពេញដោយក្ដីសុខ និងសុភមង្គល៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]