កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃបុណ្យណូអ៊ែលនោះ ខាងស្ថានីយ៍ទូរទស្សន៍ SBS បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំឈ្មោះថា "Gayo Daejeon" ឆ្នាំ២០២៣ ដែលមានការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើន។
ក្នុងនោះ ក្រុម aespa ក៏បានបង្ហាញវត្តមានផងដែរ ប៉ុន្តែ Winter ដែលជាសមាជិកម្នាក់របស់ក្រុម បានចួបនឹងហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងតក់ស្លុត ពេលបុរសអនាមិកម្នាក់ រត់ចេញពីហ្វូងមនុស្សសំដៅមករកនាង ដែលកំពុងដើរជាមួយសមាជិកនៅលើឆាក។
អ្វីដែលគួរឲ្យខ្លាចគឺបុរសម្នាក់នោះមានកាំមេរ៉ាក្នុងដៃ ហើយទោះសន្តិសុខក្នុងកម្មវិធីបានរត់មកចាប់ទាញគេបានយ៉ាងណា ក៏បុរសនោះនៅតែព្យាយាមថតរូបភាពរបស់ Winter ដដែល ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាង ស្របពេលខាងកម្មវិធីពុំបានចេញស្រាយបំភ្លឺនោះឡើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]