អាមេរិក៖ Taylor Swift ដែលជាតារាចម្រៀងផបដ៏ល្បីឈ្មោះរបស់អាមេរិក កំពុងមានជីវិតពណ៌ផ្កាឈូក ក្រោយមានទំនាក់ទំនងស្នេហាជាមួយនឹង Travis Kelce ដែលជាតារាបាល់ឱប។
ជាក់ស្ដែង នារដូវកាលបុណ្យគ្រីស្តម៉ាសឆ្នាំនេះ គឺ Taylor Swift បានចំណាយពេលមកលើកទឹកចិត្តគូស្នេហ៍ដល់ទីលាន ក្នុងការប្រកួតរវាង Kansas City Chiefd ជាមួយនឹង Las Vegas Raiders ។
យ៉ាងណាមិញ លើកនេះរាងពិសេសជាងរាល់ដងគឺ នាងថែមទាំងបានហៅឪពុកម្ដាយ គឺលោកស្រី Andrea និងលោក Scott ក៏ដូចជាបងប្រុសរបស់នាង ឲ្យមកទស្សនាការប្រកួតផងដែរ។
Taylor Swift ស្ថិតក្នុងអាវចាក់ពណ៌ក្រហម ជាពណ៌តំណាងឲ្យក្រុម Kansas City Cheifs និងសំពត់ខ្លីក្រឡាការ៉ូ អមជាមួយមួក Santa Claus មានលេខ៨៧នៅលើនោះ ដែលជាលេខអាវរបស់ Kelce ដោយនាងបានស្រែកអបអរគូស្នេហ៍ទៀតផង។
ប្រភពជិតស្និទ្ធមួយបានបង្ហើបថា Taylor Swift ក៏នឹងចំណាយពេលប្រារព្ធពិធីបុណ្យគ្រីស្តម៉ាសនិងចូលឆ្នាំសាកលជាមួយ Travis Kelce នៅ Kansas City ផងដែរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]