កម្សាន្ត៖ កាលពីពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ទៅលើ Content Creator សយ សេងហួ ដែលលោកបានបង្ហោះរូបភាពនៅក្នុងថ្ងៃបុណ្យណូអែលជាមួយនឹងខេបសិនដ៏ទាក់ទាញ។ នៅក្នុងនោះ លោកបានបង្ហោះរូបជាមួយនឹងកម្លោះសង្ហារម្នាក់ ដែលអាចជាគូស្នេហ៍របស់ខ្លួន។

Soy Senghour
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស Senghour បានសរសេរថា ក’ដូរណូអែលឆ្នាំនេះ ដែលចង់បានន័យថា កាដូបុណ្យណូអែលឆ្នាំនេះ គឺជាកម្លោះបរទេសដ៏សង្ហារូបនេះឯង។ ក្រោយពីឃើញបែបនេះហើយ អ្នកលេងហ្វេសប៊ុកនាំគ្នាច្រណែននឹងរូបលោកជាខ្លាំង ដែលទទួលបានបុរសដ៏មានមន្ដស្នេហ៍ម្នាក់មកថែទាំងកាយទាំងបេះដូង។

Soy Senghour

មិនតែប៉ុណ្ណោះ មតិភាគច្រើននាំគ្នាសរសើរពីកាដូបុណ្យណូអែលឆ្នាំនេះរបស់ សេងហួរ ដែលវាជាកាដូដែលមនុស្សគ្រប់គ្នាប្រាថ្នា ហើយសូមជូនពរឲ្យកាដូមួយនេះ មើលថែ សេងហួរ បានរហូតតទៅរាល់ឆ្នាំ។ គួរបញ្ជាក់ផងដែរថា Soy Senghour គឺជាអ្នកបង្កើតវីដេអូម្នាក់ដ៏មានឈ្មោះល្បីល្បាញ ពិសេស លោកក៏បានបង្កើតវីដេអូកំប្លែងៗជាច្រើន សម្រាប់កម្សាន្តអារម្មណ៍អ្នកទស្សនា៕

ប្រភព៖ SOY SENGHOUR

Soy Senghour និង គូស្នេហ៍
Soy Senghour និង គូស្នេហ៍
Soy Senghour និង គូស្នេហ៍
Soy Senghour និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]