កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ជាស្គាល់តារាសម្ដែងប្រុស Gong Yoo ដែលលោកទទួលបានប្រជាប្រិយភាពខ្លាំង និង គេកាន់តែស្គាល់ច្រើនតាមរយៈរឿង Train to Busan និង រឿង Goblin។ បើទោះបីជារូបលោកមានអាយុចំណាស់បន្ដិចមែន ប៉ុន្ដែរូបសម្រស់ដ៏ស្រស់សង្ហាមានមន្ដស្នេហ៍របស់លោកបានធ្វើឲ្យអ្នកទស្សនាលង់ស្រឡាញ់ទាំងក្មេងទាំងចាស់។
ទន្ទឹមនឹងវ័យកាន់តែជ្រេរ Gong Yoo ដែលលោកមានអាយុ៤០ឆ្នាំហើយនោះ តារាប្រុសរូបនេះមិនទាន់មានម្ចាស់បេះដូងនៅឡើយនោះទេ សូម្បីតែនារីក្នុងចិត្តដែលលោកលួចស្រឡាញ់ក៏មិនទាន់មាននោះដែរ។ ជាមួយគ្នានេះ រូបលោក បានផ្ដល់កិច្ចសម្ភាសន៍នៅក្នុងកម្មវិធីកូរ៉េមួយជាមួយនឹងចម្លើយរៀបរាប់ដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍ជាខ្លាំង។
អ្វីដែលធ្វើឲ្យហ្វេននឹកស្មានមិនដល់នោះ Gong Yoo បាននិយាយថា មនុស្សស្រីប្រហែលជាមិនចូលចិត្តលោកនោះទេ ព្រោះនៅក្នុងជីវិតពិត រូបលោកមិនមែនមានអត្តចរិតដូចតួអង្គដែលលោកសម្ដែងនោះឡើយ។ នៅក្នុងនោះ លោកបានប្រាប់ថា ក្នុងជីវិតពិត ចរិតពីធម្មជាតិរបស់លោកគឺជា មនុស្សអៀនច្រើន មិនអស្ចារ្យ មិនរឹងមាំ មិនដូចអ្វីដែលអ្នកគាំទ្រតែងតែឃើញនៅក្នុងការសម្ដែងរបស់លោកនោះទេ។
យ៉ាងណាមិញ ទោះបីជា Gong Yoo គិតថាខ្លួនលោកជាមនុស្សប្រុសបែបនេះក៏ដោយចុះ ប៉ុន្ដែអ្នកគាំទ្រនៅតែអះអាងថា ពួកគេស្រឡាញ់ និង គាំទ្រលោកជានិច្ច៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]