កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា តារាចម្រៀងប្រុស Kim Taehyung និង សមាជិកក្រុម BTS ផ្សេងៗបានចូលជួរបម្រើយោធាអស់ហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។ ហើយអវត្តមានរបស់តារាចម្រៀងទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រមាននឹករលឹកជាខ្លាំង ដោយសមាជិកក្រុម BTS ប៉ុន្មានរូបនេះ ត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្ររយៈពេលទៅដល់២ឆ្នាំជាង​​​​ឯណោះ។

 Kim Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីត្បិតតែខ្លួនកំពុងតែជាប់រវល់នឹងកិច្ចការបម្រើប្រទេសជាតិពិតមែន ប៉ុន្ដែ Taehyung បានឆ្លៀតសហការចេញចម្រៀងជាមួយនឹងតារាចម្រៀងបរទេសម្នាក់គឺ UMI ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែនឹករូបលោកកាន់តែខ្លាំង ព្រោះបានឮតែសំនៀងមិនបានឃើញម្ចាស់។

 Kim Taehyung

ជាមួយគ្នានេះ តារាចម្រៀង UMI និង Taehyung នឹងចេញចម្រៀងជាមួយគ្នាដែលមានចំណងជើងថា​ Wherever You are. ដែលនឹងចេញនៅថ្ងៃកំណើតរបស់ Taehyung តែម្ដង គឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២ថ្ងៃត្រង់ កុំភ្លេចចាំមើលទាំងអស់គ្នាណា Army៕ 

ប្រភព៖ JEY KEYY

 Kim Taehyung
 Kim Taehyung
UMI
UMI
UMI
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]