បរទេស៖ ថ្មីៗនេះ អ្នករចនាម៉ូត Victoria បានធ្វើឱ្យមនុស្សជាច្រើនរំភើប នៅពេលដែលនាង បានចែករំលែកថាខ្លួនបានឱ្យកាដូទៅស្វាមី លោក David Beckham ដែលជាទ្រុងមាន់ សម្រាប់ថ្ងៃឆ្លងបុណ្យណូអែលនៅថ្ងៃទី ២៤ ខែធ្នូ កន្លងទៅ។
ជាមួយគ្នានេះដែរ អតីតតារាចម្រៀង និងជាអ្នករចនាម៉ូត Victoria បានបង្ហោះវីដេអូនៅលើ Instagram បង្ហាញពីស្វាមីរបស់ខ្លួន លោក David Beckham ដែលបានពាក់មួកបុណ្យណូអែល និងផ្តល់ចំណីដល់មាន់។ ហើយនៅពេលបង្ហាញទ្រុងមាន់ក្នុងសួន Victoria បានសួរស្វាមីនាងភ្លាមថា «តើអ្នកបានអ្វីសម្រាប់ថ្ងៃណូអែល David?» ខណៈដែលអតីតកីឡាករបាល់ទាត់រូបនេះបានឆ្លើយតបទៅប្រពន្ធថា មាន់ និងមាន់ជល់។
មិនត្រឹមតែប៉ុណ្ណោះ Victoria ក៏បាននិយាយលេងសើចចំអកស្វាមីរបស់ខ្លួនថា នៅទីនោះក៏មានមាន់ធំណាស់ដែរ ហើយរូបនាង ក៏បានញញឹម សម្លឹងមើលស្វាមីដោយក្ដីរីករាយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]