អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Kylie Jenner ដែលជាមហាសេដ្ឋីវ័យក្មេងម្នាក់របស់ពិភពលោក និងជាតារាអាមេរិកមួយរូបផងដែរនោះ បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ Travis Scott ហើយក្រោយមានចំណងដៃបុត្រជាមួយគ្នាពីរនាក់។
ដោយឡែក គូស្នេហ៍ថ្មីរបស់នាងដែលជាតារាសម្ដែងប្រុស លោក Timothée Chalamet ក៏តែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយ Kylie ជារឿយៗ មិនថាពេលទៅទស្សនាការប្រគុំតន្ត្រី ឬពេលចូលរួមកម្មវិធីនានា។
យ៉ាងណាមិញ កាលពីថ្ងៃបុណ្យគ្រីស្តម៉ាសទី២៥កន្លងទៅនេះ ត្រកូល Kardashian បានរៀបចំពិធីជប់លៀងមួយយ៉ាងធំ ដោយបានអញ្ជើញតារាៗជិតស្និទ្ធមកចូលរួមយ៉ាងគគ្រឹកគគ្រេង ដោយក្នុងនោះគេបានប្រទះឃើញ Kylie ក៏បានហៅ Timothée មកចូលរួមផងដែរ។
នៅក្នុងរូបភាពបង្ហោះដោយ Landon Barker ដែលជាកូនប្រុសរបស់ Travis Barker នោះគឺថតជាប់ Kylie កំពុងញញិមនិយាយគ្នាយ៉ាងផ្អែមល្ហែមជាមួយ Timothée Chalamet ប៉ុន្តែអ្នកទាំងពីរពុំបានថតរូបផ្លូវការណាមួយជាមួយគ្នានោះឡើយ ដែលបញ្ជាក់ថា ទំនាក់ទំនងពួកគេមិនទាន់ដល់ដំណាក់កាលស៊ីជម្រៅនោះឡើយ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]