កម្សាន្ត៖ កាលពីពេលថ្មីៗនេះ អ្នកគាំទ្របានចែករំលែកវីដេអូខ្លីមួយរបស់ J-hope ដែលជាសមាជិកផ្នែករ៉េបរបស់ក្រុម BTS ដែលបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងនោះផងដែរ ហ្វេនបានបង្ហោះវីដេអូដែលមានរយៈពេល១៤វិនាទីតែប៉ុណ្ណោះដែលផ្ដោតលើតារារ៉េបរូបនេះតែម្នាក់។

 J-hope 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គេបានថត J-hope នៅពេលលោកកំពុងតែតុបតែងមុខ និង ធ្វើសក់ ដើម្បីត្រៀមថតឬធ្វើអ្វីមួយ។ ហើយអ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្លឹកនោះគឺ សម្រស់របស់តារាប្រុសរូបនេះ អង្គុយស្ងៀមឲ្យគេធ្វើសក់អញ្ចឹងទៅ ស្រស់សង្ហាដូចជាម៉ាឡាកាំង។

 J-hope 

មិនតែប៉ុណ្ណោះ មើលជិតបែបនេះ កាន់តែឃើញពីសម្រស់របស់ ​J-hope ដែលលោកមានមុខមាត់សង្ហា ច្រមុះស្រួច មាត់ស្អាត រីឯសាច់មុខវិញ សម៉ត់រលោង។ បន្ទាប់ពីឃើញវីដេអូខ្លីនេះហើយ ហ្វេនៗកាន់តែនាំគ្នាបើកភ្នែកធំៗមើលឃើញពីភាពទាក់ទាញរបស់លោក ដោយសារតែ J-hope ធ្លាប់ត្រូវបានគេនិយាយថា មានសម្រស់មិនសូវសង្ហា៕

 J-hope 

ប្រភព៖ Troll SUGA

 J-hope 
 J-hope 
 J-hope 
 J-hope 
Video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]