ភ្នំពេញ៖ ស្រ្តីភាគច្រើនតែងយកចិត្តទុកដាក់ទៅលើសម្រស់ និងភាពស្រស់ស្អាតជានិច្ច។ ហើយសុភាពនារីគ្រប់រូបតែងផ្តោតសំខាន់ទៅលើអនាម័យខ្លួនប្រាណ ដូចជាការថែរក្សាស្បែក សក់ ក្រចក និង​ការ Makeup ជាដើម ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ អនាម័យស្ត្រី។ ផលិតផលថែរក្សាសម្រស់ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ ប្រេងលាបសក់ ឡេលាបស្បែក សាប៊ូលាងមុខ  វាជួយបន្ថែមសម្រស់ខាងក្រៅរបស់បុគ្គលម្នាក់ៗ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបើនិយាយពីការរក្សាអនាម័យនៅតំបន់ពិសេសរបស់ស្រ្តី ដូចជានៅទ្វារមាសរបស់គាត់ យើងសង្កេតឃើញថា ស្រ្តីភាគច្រើនមិនមានចំណេះដឹង អំពីអ្វីដែលត្រូវប្រើ និងមិនគួរប្រើ ដូចជា ការប្រើសាប៊ូដុំ ឫសាប៊ូទឹកដុសខ្លួន ទៅសំអាតខ្លួនផង និង​តំបន់ពិសេសផង ដែលការធ្វើបែបនេះពិតជាមិនត្រឹមត្រូវទេ។ ស្រ្តីគួរងាកមកប្រើទឹកអនាម័យដើម្បីលាងសំអាតតំបន់ពិសេសរបស់ខ្លួន​។​ ការជ្រើសរើសទឹកអនាម័យគឺជារឿងដ៏សំខាន់បំផុត​ ហើយទឹកអនាម័យដែលល្អ និងមិនគួរមើលរំលង នោះគឺ “ទឹកអនាម័យស្រ្តីក្លិន”។ 

រូបភាព

ជាការពិតណាស់ Klen Intimate Wash  គឺជាទឹកអនាម័យស្រ្តីដែលស្រាលស្រទន់សក្ត័សមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ដែលសូម្បីតែស្រ្តីកំពុងមានផ្ទៃពោះក៏អាចប្រើប្រាស់បានដែរ។ ហើយមូលហេតុដែលធ្វើឱ្យទឹកអនាម័យស្រ្តីក្លិនមានការខុសប្លែកពីទឺកអនាម័យធម្មតា ព្រោះទឹកអនាម័យស្រ្តីក្លិនគឺជា​ ​ទឹកអនាម័យស្រ្តីដែលមានវត្ថុធាតុដើមសំខាន់ៗចំរាញ់ចេញពីធម្មជាតិដូចជា Chamomile, Peppermint extracts (Natural Anti Bactorial/inflammatory) និង​ Aloe vera, Tochopherol(Vitamine E) Skin Care ដែលមានរូបមន្តនិងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូងផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េ​ផ្ទាល់និងត្រូវបានពិសោធន៍ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវ និងច្បាស់លាស់ ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់។ 

អ្វីដែលកាន់តែពិសេសទឹកអនាម័យស្រ្តីក្លិនមានសារធាតុផ្សំ​ ផ្ទុកនូវឡាក់ទិចអាស៊ីត​ ដែលជួយបង្កើនបាក់តេរីល្អ កំចាត់បាក់តេរីអាក្រក់ ហើយផ្ដល់នូវកម្រិត pH4.5 ក្នុងការជួយរក្សានៅកម្រិតតុល្យភាពនៅកន្លែងបន្តពូជបានល្អ។

រូបភាព

អំពី ក្លិន (KLEN)

KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co, Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្ត្រី សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុង ប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (KLEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្ត ក្រុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]