ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យភ្នាក់ងារ AKP ដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAL មានបណ្តោយ ២១៩,៤ម៉ែត្រ ទទឹង ៣០,៨០ម៉ែត្របានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា VASCO DA GAMA មានចំនួន ៦១៩នាក់ ស្រីចំនួន ៣៣៨នាក់ មាន ១៧សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៤៩១នាក់ ស្រី ៩០នាក់ មាន ៣៦សញ្ជាតិ ។ ភ្ញៀវទេសចរបរទេសដែលមានសញ្ជាតិច្រើនជាងគេមានដូចជា ភ្ញៀវសញ្ជាតិ អាល្លឺនឲម៉ង់ ៥៥៨នាក់, អូទ្រីស មានចំនួន ១៧នាក់,ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។ ក្នុងចំ ណោមភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា VASCO DA GAMA ភ្ញៀវចូលក្នុងប្រទេស ចេញទៅសៀមរាបមានចំនួន ៦៤នាក់ ស្រី ៣៨នាក់ មាន ៣សញ្ជាតិ និងភ្ញៀវទេសចរចេញតាមសៀមរាប មានចំនួន ៤នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា VASCO DA GAMA បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ (វត្ត) ,ក្នុងក្រុងព្រះសីហនុ មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក (ភូមិ៣) សង្កាត់ លេខ១, និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ ដោយមានការជួយសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ។
សូមរម្លឹកថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ខេត្តព្រះសីហនុ ត្រៀមទទួលនាវាទេសចរណ៍ Waster dam ដែលនឹងនាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ប្រមាណ ៤ ០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាការដឹងគុណ និងថ្លែងអំណគុណដែលរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យនាវាបានចូលចតកាលពីអំឡុងនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យនាវា Waster dam ចូលចត ដោយសារភ័យក្លាចឆ្លងជំងឺកូវីដ-១៩ ៕
ប្រភព៖ ក្រសួងព័ត៌មាន
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]