សេអ៊ូល៖ តារាសម្តែង Lee Sun-kyun នៃរឿង «Parasite» ដែលឈ្នះពានរង្វាន់អូស្ការ ត្រូវបានគេរកឃើញថា បានស្លាប់ នាថ្ងៃពុធទី២៧ ខែធ្នូមុននេះបន្តិច ខណៈពេលដែលប្រឈមមុខនឹងការស៊ើបអង្កេតលើការសង្ស័យថាប្រើប្រាស់គ្រឿងញៀន។
ជាក់ស្តែងតារាប្រុសវ័យ ៤០ឆ្នាំរូបនេះ របស់គាត់ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងឡាននៅឯឧទ្យានមួយនៅកណ្តាលទីក្រុងសេអ៊ូលនៅម៉ោង ១០:៣០ នាទីព្រឹក ហើយក្រោយមកប៉ូលីសបានកំណត់អត្តសញ្ញាណថា បុរសដែលបានស្លាប់នោះជា តារាសម្តែង Lee Sun-kyun ពិតប្រាកដមែន ដោយគេបានរកឃើញសារធាតុធ្យូងថ្មនៅក្នុងនោះផងដែរ ធ្វើឱ្យមានការសង្ស័យជាករណីធ្វើអត្តឃាត ដោយសារតែលោកបានបន្សល់ទុកនូវសំបុត្រអត្តឃាត នៅផ្ទះមុនពេលចាកចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរំលឹកផងដែរថា Lee Sun-kyun បានឆ្លងកាត់ការសាកសួរបីប៉ូលីសចំនួនបីជុំ លើការសង្ស័យនៃការប្រើប្រាស់កញ្ឆា និងថ្នាំញៀនខុសច្បាប់ផ្សេងទៀតនៅផ្ទះរបស់នារីបម្រើការងារនៅបារលំដាប់អភិជនក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល ប៉ុន្តែលោកបានច្រានចោល និងស្រាយបំភ្លឺថា លោកគិតថាថ្នាំទាំងនោះជាថ្នាំងងុយគេង៕
ប្រភព៖ en.yna.co.kr
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]