បរទេស៖ នៅក្នុងរូបថតបុណ្យណូអែល ដែលទើបនឹងថតថ្មីៗនេះ តារាស្រី Kim Kardashian និងកូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា Chicago បានទាក់ទាញការចាប់អារម្មណ៍ ព្រោះតែក្មេងស្រីរូបនេះ មើលទៅគឺពិតជាដូចម្តាយរបស់នាងខ្លាំងណាស់។

Kim Kardashian 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Kim Kardashian បានបង្ហោះ​រូបថត ​ជា​បន្តបន្ទាប់​ ដែលបាន​ថត​ជាមួយ​កូន​ទាំង​បួន​នាក់ ​ក្នុង​ពិធី​ជប់លៀង​បុណ្យ​ណូអែល។ កូនស្រី North អាយុ ១០ ឆ្នាំ និង Chicago អាយុ ៦ ឆ្នាំ បានស្លៀកសម្លៀកបំពាក់ពណ៌ខៀវ ដូចទៅនឹងម្តាយរបស់ពួកគេ ខណៈដែលកូនប្រុស Saint អាយុ ៨ ឆ្នាំ និង Psalm អាយុ ៤ ឆ្នាំ ស្លៀកពាក់ឈុតពណ៌ខ្មៅ។

Kim Kardashian 

មិនត្រឹមតែប៉ុណ្ណោះ ឈុតរូបថតគ្រួសាររបស់ តារាស្រីរូបនេះ ទទួលបានការសរសើរជាច្រើន ហើយកូនស្រីរបស់នាង Chicago ស្រាប់តែទទួលបានការចាប់អារម្មណ៍ជាពិសេស ដោយសារតែរូបរាងរបស់ក្មេងស្រីម្នាក់នេះ គឺពិតជាដូចទៅនឹងម្តាយរបស់នាងយ៉ាងខ្លាំង រហូតដល់មានការរសើរពីហ្វេនៗថា មាន​មុខ​មាត់​ដូច Kim ព្រមទាំង​បាន​លើកឡើងទុកជាមុន​ថា នាង​នឹង​មានសម្រស់​ស្រស់ស្អាត នៅ​ថ្ងៃ​អនាគត។

គួរបញ្ជាក់ផងដែរថា Chicago កើតនៅខែមករា ឆ្នាំ ២០១៨ ពីការពពោះជំនួស ហើយក្មេងស្រីរូបនេះ គឺជាកូនទីបីរបស់ Kim Kardashian ជាមួយនឹងអតីតស្វាមី លោក Kanye West ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian និង កូនស្រី
Kim Kardashian និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]