កូរ៉េខាងត្បូង៖ ដំណឹងមរណភាពយ៉ាងតក់ស្លុតរបស់តារាសម្ដែង Lee Sun Kyun ដែលជាតួអង្គប្រុសម្នាក់ក្នុងរឿង "Parasite" ធ្លាប់ឈ្នះពានអូស្ការនោះ បានបង្កភាពភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងដល់មហាជន ខណៈដែលរូបលោកកំពុងស្ថិតក្នុងការស៉ើបអង្កេតរឿងក្ដី ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់។
ប៉ូលិសបានបញ្ជាក់ច្បាស់ៗថា លោក Lee Sun Kyun បានស្លាប់បាត់បង់ជីវិតពិតមែននាថ្ងៃទី២៧ខែធ្នូនេះ បន្ទាប់ពីរកឃើញថាលោកបានសន្លប់ក្នុងឡាន ដោយមានសារធាតុធ្យូងថ្ម Charcoal Briquette នៅក្នុងនោះផងដែរ ដែលគេសង្ស័យថាជាករណីអត្តឃាត។
យ៉ាងណាមិញ ជុំវិញការទទួលមរណភាពរបស់លោកនោះ គឺមុនពេលលោកបានឡើងឡានចេញពីផ្ទះមក លោកបានទុកសំបុត្របណ្ដាំមរតក នៅក្នុងនោះ ដែលធ្វើឲ្យភរិយារបស់លោកគឺលោកស្រី Jeon Hye Jin បានរកឃើញវា និងសង្ស័យថាស្វាមីខ្លួនអាចនឹងគិតអ្វីផ្ដេសផ្ដាស ទើបប្រញាប់ទូរស័ព្ទមកប៉ូលិស នៅម៉ោង១០: ១២នាទី(ម៉ោងនៅប្រទេសកូរ៉េ) ធ្វើឲ្យប៉ូលិសឈានដល់ការរកឃើញសាកសពរបស់លោកឃើញនៅវេលាម៉ោង ១០:៣០នាទីតែម្ដង។
គួរបញ្ជាក់ផងដែរថា លោក Lee Sun Kyun និងលោកស្រី Jeon Hye Jin បានរៀបការរួមរស់ជាមួយគ្នារយៈពេល១៤ឆ្នាំមកហើយ និងមានចំណងដៃកូនពីរនាក់៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]