បរទេស៖ ក្រៅពីការលេងស្ទាយ៍តុបតែងខ្លួនបង្ហាញសម្រស់ដ៏ក្មេងជាងវ័យហើយនោះ សម្រាប់អ្នករចនាម៉ូដដ៏ល្បីវ័យ ៧៤ឆ្នាំ Vera Wang ស្រាប់តែបានទាញយកចំណាប់អារម្មណ៍ពីមហាជន នៅពេលបង្ហាញរូបភាព នៅលើ Instagram ក្នុងថ្ងៃឈប់សម្រាក ជាមួយនឹងក្រុមគ្រួសារ។

Vera Wang
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា អ្នករចនាម៉ូតដ៏ល្បីរូបនេះ បានអង្គុយក្បែរកូនស្រីរបស់ខ្លួន  Cecilia Becker អាយុ ៣៣ ឆ្នាំ និង Josephine Becker អាយុ ៣០ ឆ្នាំ ខណៈដែល Vera Wang បានតុបតែងខ្លួន រ៉ូបពណ៌ពណ៌ខៀវវែង ភ្លឺចែងចាំង។

Vera Wang

ជាមួយនឹងគ្នានេះដែរ កូនស្រីទាំងពីររបស់អ្នករចនាម៉ូតរូបនេះ ក៏បានបង្ហាញខ្លួនមិនចាញ់គ្នាទៅនឹងម្ដាយនោះទេ ដោយបានតុបតែងជាមួយនឹងឈុតរ៉ូបវែងពណ៌តែមួយ បង្ហាញពីសម្រស់ស្រស់ស្អាតទាក់ទាញ រហូតដល់មានការសរសើរជាច្រើនថា ថ្វីត្បិតតែរវាងពួកគេទាំងបី មានអាយុខុសគ្នាជាច្រើនឆ្នាំក៏ដោយ តែមើលទៅពួកគេ ប្រៀបដូចជាបងប្អូនស្រីដ៏ស្រស់ស្អាតទាំងបីនាក់​ ផងដែរ៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang និងកូនស្រី
Vera Wang និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]