កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ខែធ្នូកន្លងទៅ ហេតុការណ៍ដ៏តក់ស្លុតមួយបានកើតឡើងគឺតារាសម្ដែងប្រុស Lee Sun Kyun ដែលជាតួសម្ដែងក្នុងរឿង "Parasite" ដែលឈ្នះពានរង្វាន់អូស្ការនោះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីប៉ូលិសបានរកឃើញសពរបស់គេនៅក្នុងឡាន ជាមួយនឹងសារធាតុ Charcoal Briquette ផងដែរ។

 Lee Sun Kyun 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗបន្ទាប់ពីដំណឹងនេះបានសាយភាយ អ្នកគាំទ្រក៏ដូចជាវិស័យសិល្បៈនៅកូរ៉េទាំងមូលបាននាំគ្នាចូលរួមសោកស្ដាយ និងរំលែកទុក្ខចំពោះគ្រួសារសព ខណៈពេលដែលលោក Sun Kyun កំពុងត្រូវសាកសួរពីករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់។

ប៉ូលីសបានរកឃើញឡាន​​​របស់លោក 

សពរបស់លោកត្រូវយកមកធ្វើពិធីបុណ្យសពតាមប្រពៃណីនៅឯ មន្ទីរពេទ្យ Seoul National University ដែលកម្មវិធីបុណ្យនឹងចាប់ផ្ដើមឡើងនាថ្ងៃទី២៩ខែធ្នូនេះ ហើយកន្លែងដែលគេនឹងបញ្ចុះសពលោកគឺនៅតំបន់ Sunyeong, Buan-Gun , Jeollabuk-do ដោយភរិយារបស់លោក Jeon Hye Jin នឹងបង្ហាញវត្តមានក្នុងពិធីបុណ្យសពតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់។

ទិដ្ឋភាពបុណ្យសពលោក  Lee Sun Kyun
ទិដ្ឋភាពបុណ្យសពលោក Lee Sun Kyun

យ៉ាងណាមិញ មុនឈានដល់ការបាត់បង់ជីវិតបែបនេះ លោក Lee Sun Kyun បានបន្សល់ទុកសំបុត្រមួយច្បាប់ដល់ភរិយារបស់លោកដែលមានសេចក្ដីថា៖

បណ្ដាំលោក Lee Sun Kyun 

លោក Lee Sun Kyun ក៏បានសរសេរផ្ដាំផ្ញើទៅភ្នាក់ងាររបស់លោកថា៖

បណ្ដាំលោក Lee Sun Kyun 
 Lee Sun Kyun 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]