កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី 27 ខែធ្នូ ឆ្នាំ២០២៣នេះ ប្រភពពីកូរ៉េបានបង្ហាញថា អង្គភាពស៊ើបអង្កេត Metropolitan នៃទីភ្នាក់ងារប៉ូលីស Incheon បានចេញដីកាចាប់ខ្លួនស្ត្រីអាយុ 28 ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាបុគ្គល 'A' ក្រោមការចោទប្រកាន់ពីបទជំរិតទារប្រាក់ និង គំរាម ទៅលើតារាសម្ដែងប្រុស Lee Sun Gyun។
បុគ្គល 'A' នេះ ក្រោយពីទទួលបានដីកាចាប់ខ្លួនមុនហើយ Pre-arrest រូបនាងមិនបានចូលរួមក្នុងការបង្ហាញខ្លួនក្នុងតុលាការតាមកាលវិភាគរបស់នាងនៅតុលាការស្រុក Incheon នោះទេ ហើយថែមទាំងមិនមានបញ្ជាក់ហេតុផលនៃការអវត្តមានរបស់នាងនោះទេ។
ជាការឆ្លើយតប ប៉ូលិសបានចាប់ផ្តើមស្រាវជ្រាវរកកន្លែងលាក់ខ្លួនរបស់នារីរូបនេះ ព្រមទាំងបានអនុវត្តដីកាចាប់ខ្លួន រួមជាមួយនឹងការស្នើសុំដីកាចាប់ខ្លួនមុនការកំណត់នេះ។ នៅថ្ងៃដដែល ពួកគេបានកំណត់ទីតាំង និងចាប់ឃុំខ្លួននាងបានសម្រេច។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ Lee Sun Gyun គឺជាកម្មវត្ថុនៃការស៊ើបអង្កេតរបស់ប៉ូលីសទាក់ទងនឹងការសង្ស័យទាក់ទងនឹងកញ្ឆា និងសារធាតុចិត្តសាស្ត្រ។ ទោះបីឆ្លងកាត់ការសួរចម្លើយប៉ូលិសបីជុំក៏ដោយ ក៏លោកបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់នេះ។ លទ្ធផលនៃការធ្វើតេស្តទឹកនោមបឋម ការវិភាគស៊ីជម្រៅលើសក់ជាលើកទីពីរ និងការប្រមូលសក់បន្ថែមលើរាងកាយ សុទ្ធតែផ្តល់លទ្ធផលអវិជ្ជមាន។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី 27 ខែធ្នូ ព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតឡើងនៅពេលដែល Lee Sun Gyun ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងឧទ្យានមួយក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល។ ជាការសោកស្ដាយក្រោយមកត្រូវបានគេបញ្ជាក់ថាគាត់បានទទួលមរណភាព។ រីឯពិធីបុណ្យសពកំពុងប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់ ដោយមានវត្តមានក្រុមគ្រួសារ និងសហការីតែប៉ុណ្ណោះ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]