ហុងកុង៖ ថ្មីៗនេះ ក្រុមគ្រួសាររបស់តារាសម្ដែងស្រី Kathy Chow បានចេញសេចក្តីប្រកាសព័ត៌មាន និយាយអំពីការស្លា.ប់របស់នាង នៅថ្ងៃទី ២៧ ខែធ្នូ កន្លងទៅនេះ។ 

Kathy Chow
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាមប្រភព Sinchew បានឲ្យដឹងថា ក្រុមគ្រួសាររបស់ តារាស្រី Kathy Chow បានប្រកាសជាពិសេស អំពីការបែងចែកមរតករបស់នាង និងមូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះ ដែលក្នុងនោះដែរ ទ្រព្យសម្បត្តិ និងអចលនទ្រព្យទាំងអស់របស់ Kathy Chow នឹងត្រូវបានទទួលដោយ ម្តាយរបស់នាង ទៅតាមច្បាប់។

Kathy Chow

ចំណែករឿងមួយទៀត ផ្អែកទៅលើ​វីដេអូ​តាមដាន និង​កំណត់​អត្តសញ្ញាណ​ ដោយ​នាយកដ្ឋាន​កោសល្យ​វិ​ច្ច័​យ តារាសម្ដែងស្រី Kathy Chow បាន​ស្លា.ប់​ភ្លាមៗ​ ដោយសារ ​គាំងបេះដូង យ៉ាង​ស្ងប់ស្ងាត់ និង​គ្មាន​ការឈឺចាប់​។ ហើយក្រុម​គ្រួសារ​របស់នាង ក៏បានសង្ឃឹម​ថា អ្នកគ្រប់គ្នា នឹង​ឈប់​គិត​អំពី​មូលហេតុ​នៃ​ការ​ស្លា.ប់ និង​បង្ហាញ​ការ​គោរព​បន្ថែម​ទៀត ​ចំពោះ​អ្នក​ដែលបានចែកឋានទៅ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kathy Chow
Kathy Chow
Kathy Chow
Kathy Chow
Kathy Chow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]