កូរ៉េខាងត្បូង៖ Hyolyn ដែលត្រូវបានគេស្គាល់ថាជាតារា Kpop នារីមានស្បែកពណ៌ទឹកឃ្មុំដ៏ស្រស់ស្អាត និងជាសមាជិកម្នាក់របស់ក្រុម SISTAR នោះ បានបង្ហើបឲ្យដឹងថា នាងបានអស់ប្រាក់សន្សំរបស់ខ្លួនហើយ បន្ទាប់ពីបានបើកផលិតកម្មផ្ទាល់ខ្លួនរួចមក។
Hyolyn បានប្រកាសបើកផលិតកម្មឈ្មោះ Bridge ដែលជាផលិតកម្មរបស់នាងកាលពីឆ្នាំ ២០១៧ ប៉ុន្តែនៅពេលពិធីករក្នុងកម្មវិធី "No Backwards Jaehoon" សួរថាតើផលិតកម្មរបស់នាងយ៉ាងម៉េចហើយ គឺនាងបានឆ្លើយថា ផលិតកម្មនាងកំពុងស្ថិតក្នុងស្ថានភាពមិនល្អទេ។
ពិធីករក៏សួរថា តើផលិតកម្មនាងអាចជ្រោមជ្រែងតារាថ្មីមួយទៀតបានទេ ហើយនាងក៏បានឆ្លើយថា នាងពិតជាហត់នឿយហើយ។ បន្ទាប់មកពិធីករក៏បានសួរនាងដល់រឿងប្រាក់សន្សំថានាងបានបាត់បង់ប្រាក់ទាំងនោះទៅលើការបើកផលិតកម្មហើយឬ នាងក៏បានឆ្លើយថា នាងបានអស់ប្រាក់សន្សំពិតមែន តែវាមិនមែនឥតប្រយោជន៍នោះទេ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]