បរទេស៖ តារាសម្តែងក្នុងរឿង «Wonka» លោក Timothée Chalamet ដែលត្រូវបានគេស្គាល់ថាជាគូស្នេហ៍របស់មហាសេដ្ឋី Kylie Jenner ទើបតែត្រូវបានទស្សនាវដ្តីភាពយន្ត TC Candler បោះឆ្នោតជ្រើសរើស ជាតារាប្រុសដែលមានមុខស្អាតជាងគេ បំផុតក្នុងពិភពលោក ក្នុងឆ្នាំនេះ។

Timothée Chalamet
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Timothée Chalamet បានជាប់ក្នុងបញ្ជីបុរសទាំង 100 ដែលមានផ្ទៃមុខសង្ហាបំផុតនៅលើពិភពលោក របស់ TC Candler ចំនួន ៦ ដង ប៉ុន្តែនេះជាលើកដំបូង ដែលលោកបានឡើងកាន់តំណែងកំពូល។

Timothée Chalamet

ចាប់តាំងពី មានភាពល្បីល្បាញជាមួយនឹងខ្សែភាពយន្តដែលជាប់ពានរង្វាន់អូស្ការ ក្នុងឆ្នាំ ២០១៧ លោក Timothée Chalamet ត្រូវបានបោះឆ្នោត ជាបន្តបន្ទាប់ ថាជាបុរសសិចស៊ីបំផុតនៅលើភពផែនដី ខណៈដែលតារាប្រុសរូបនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ យ៉ាងជ្រាលជ្រៅនៅក្នុងបេះដូង នៃអ្នកចូលចិត្តភាពយន្ត ជាមួយនឹងភាពស្រស់ស្អាតបែបរ៉ូមែនទិក ភ្នែកពណ៌ខៀវ សក់ពណ៌ត្នោត និងលក្ខណៈពិសេសដ៏អស្ចារ្យរបស់ លោក ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Timothée Chalamet
Timothée Chalamet
Timothée Chalamet
Timothée Chalamet
Timothée Chalamet
Timothée Chalamet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]