អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez ពិតជាពោរពេញដោយពណ៌ផ្កាឈូក បន្ទាប់ពីរូបនាងបានប្រកាសទាក់ទង លោក Benny Blanco ដែលជាផលិតករ។

Selena Gomez និង Benny Blanco 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីថ្ងៃពុធទី ២៧កន្លងទៅនេះ Selena បានបណ្ដើរមិត្តប្រុសមកដើរលេងនៅកន្លែងតាំងពិព័រណ៍សិល្បៈមួយឈ្មោះថា Luna Luna : Forgotten Fantasy Fair ដោយថែមទាំងបានថតរូបគូស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមទៀតផង។

Selena Gomez និង Benny Blanco 

ក្នុងរូបភាពនោះ Benny Blanco បានឱប Selena ពីខាងក្រោយយ៉ាងជាប់ដោយនាងជាអ្នកកាន់ទូរស័ព្ទថតផងដែរ ហើយនាងក៏បានបង្ហោះរូបពីក្រោយរបស់មិត្តប្រុសក្នុងគណនី Instagram ផងដែរ ដែលបានបង្ហាញថាពួកគេទាំងពីរពិតជាស្រលាញ់គ្នា​​​ខ្លាំងណាស់៕  

រូបភាព​​ថ្មីរបស់ Selena Gomez និង Benny Blanco
រូបភាពដែល Selena បានបង្ហោះ

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]