ថៃ៖ គឺជាទំនាក់ទំនងដ៏ផ្អែមល្ហែមមួយ រវាង តារាចម្រៀង និងជាតារាសម្តែង លោក Tono និងតារាស្រីវ័យក្មេង Nycha ដែលតែងតែមានពេលវេលា ឱ្យអ្នកគាំទ្រសប្បាយចិត្ត រហូតធ្វើឲ្យពួកគេ កំពុងលើកទឹកចិត្តឱ្យតារាប្រុសស្រីអ្នកទាំងពីរ មានដំណឹងល្អឆាប់ៗ។

ថ្មីៗនេះដែរ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ក្រោយពី តារាប្រុស លោក Tono ចេញមុខមកបង្ហោះរូបភាព នាំ Nycha អ្នកម្តាយ និងប្អូនស្រី ទៅគោរពព្រះពុទ្ធ សុំសេចក្តីសុខនៅវត្ត ដែលនៅក្នុងនោះ ធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ជាមួយនឹងសារបង្ហោះ របស់ Tono ដែលបានហៅ Nycha ថាជាសង្សារ ជាលើកដំបូង ទៀតផង។

ជាមួយគ្នានេះដែរ បន្ទាបពីបានឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ កាន់តែសប្បាយរីករាយ នៅពេលដែលបានឃើញ លោក Tono បានប្រើឋានៈជាមិត្តប្រុស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com