កម្សាន្ត៖ កំពូលតារាចម្រៀងសំនៀងផ្អែម ស្រួយស្រេស ដូចសារីកា គឺអ្នកនាង សួស វីហ្សា បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើល ក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧ ហើយត្រូវបានអ្នករៀបចំកម្មវិធីដាក់វិញ្ញាសាមួយ ធ្វើឱ្យទន់ជង្គង់ ស្រែកលាន់រំពងពេញឆាក។

ម្ចាស់បទកំពុងល្បី «ជួបមនុស្សសម្ដែង» ត្រូវបានកម្មវិធីបញ្ចុះបញ្ចូលមកប្រកួតបានសម្រេចក្នុងកម្មវិធីកម្សាន្តដ៏ពេញនិយម លំបាប់ពិភពលោក ហើយប៉ះនឹងវិញ្ញាសា «រន្ទះស្រៀវស្រើប»។ វិញ្ញាសានេះ អ្នកនាង សួស វីហ្សា ត្រូវធ្វើជាអ្នកចម្អិនម្ហូប ដើម្បីលើកជូនឱ្យភ្ញៀវពិសារជាគណៈកម្មការ។ យ៉ាងណាមិញ មិនមែនគ្រាន់តែចម្អិនម្ហូបធម្មតាៗ នោះទេ ពោលគឺត្រូវធ្វើជាចុងភៅ និងអ្នករត់តុដ៏សែនលំបាកលំបិន។ ក្នុងវិញ្ញាសានេះ ក្រុមការងារបានបំពាក់ឧបករណ៍ឆក់នៅជាប់ដៃ និងជើង អ្នកនាង សួស វីហ្សា ហើយពេលកំពុងចម្អិន និង លើកម្ហូបនោះ ស្រាប់តែចរន្តអគ្គិសនីដែលបំពាក់នោះ ឆក់ទ្រីតៗតែម្ដង ធ្វើឱ្យ វីហ្សា ស្រែករកពុទ្ធោ ទន់ជង្គង់ដួលលើឆាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា 

សួស វីហ្សា ត្រូវច្រៀងផង ធ្វើជាអ្នកបម្រើសេវាកម្មផង ហើយត្រូវអគ្គិសនីឆក់ផង ធ្វើឱ្យការប្រកួតមួយនេះ កាន់តែជក់ចិត្ត។ កំពុងតែច្រៀង និងបម្រើសេវាសុខៗ អគ្គិសនីឆក់ ធ្វើឱ្យអ្នកនាង សួស វីហ្សា កន្ត្រាក់ដៃ ជះបន្លែទាំងថាសៗលើគណៈកម្មការ និងពិធីករ ពេញៗមុខតែម្ដង។ ទាំងនេះហើយធ្វើឱ្យទស្សនិកជន ទស្សនាហើយ អត់ទ្រាំមិនសើចមិនបាន ព្រោះថា បើទោះបីជាលំបាកយ៉ាងណាក៏ដោយមិនត្រូវឈប់ច្រៀងនោះទេ។

អ្នកនាង សួស វីហ្សា 

យ៉ាងណាមិញរាល់វិញ្ញាសាទាំងអស់នៅក្នុងកម្មវិធី គឺក្រុមការងារមានការប្រុងប្រយ័ត្ន មិនបង្កឱ្យតារាកិត្តិយស ចូល​រួមលេងកម្សាន្តមានគ្រោះថ្នាក់ណាមួយនោះទេ។

អ្នកចូលរួមប្រកួតថែមទាំងមានឱកាសឈ្នះរង្វាន់ជាលុយសុទ្ធរាប់ពាន់ដុល្លារទៀតផង។ Killer Karaoke Cambodia រដូវកាលទី៧ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេកផ្លូវការ Killer Karaoke Cambodia​ ចាប់ពីម៉ោង ៨យប់តទៅ៕

អ្នកនាង សួស វីហ្សា 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]