កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃមុននេះ ដំណឹងគួរឲ្យសោកស្ដាយនៃការស្លាប់របស់តារាសម្ដែងប្រុសដ៏ល្បីល្បាញ លោក Lee Sun Gyun បានធ្វើឲ្យមហាជន និង អ្នកនៅក្នុងសង្គមសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានធ្វើអត្តឃាតខ្លួនឯងនៅក្នុងឡាន។

Lee Sun Gyun 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯ ពិធីបុណ្យសពរបស់តារាសម្ដែងប្រុសវ័យ ៤០ឆ្នាំរូបនេះវិញ ត្រូវបានគ្រួសាររៀបចំយ៉ាងស្ងប់ស្ងាត់បំផុត ដែលប្រារព្ធឡើងជាលក្ខណៈឯកជន។ ជាមួយគ្នានោះ យោងតាមប្រភពបានឲ្យដឹងថា មិត្តរួមសិល្បៈ​ដែលជាតារាសម្ដែងលំដាប់ ​A ជាច្រើនរូបបានចូលរួមរំលែកទុក្ខគ្រួសារនៃសព ដោយបានបង្ហាញវត្តមាននៅពិធីបុណ្យ។

Lee Sun Gyun 

នៅក្នុងនោះ ក៏មានក្រុមតារាសម្ដែងនៅក្នុងរឿង Parasite ចូលរួមបង្ហាញក្ដីសោកស្ដាយផងដែរ។ គួរបញ្ជាក់ផងដេរថា លោក Lee Sun Gyun ធ្លាប់ឈ្នះពានរង្វាន់ Oscar តាមរយៈរឿង Parasite ហើយលោកជាតារាសម្ដែងជើងចាស់មួយរូបដែលទទួលបានការគោរពពីសំណាក់អ្នកសិល្បៈ៕

Lee Sun Gyun 
ពិធីបុណ្យសពលោក Lee Sun Gyun
@randomofme4 para kolega yang datang di pemakaman Lee sun kyun,rest in peace ajushi 🥺👋🏻🥀#leesunkyun #fyp ♬ Summertime Sadness (Sped Up/Looped) - Cover - Jemak
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]