កម្សាន្ត៖ ទីបំផុតអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំបានមកដល់ហើយ គឺតារាចម្រៀងវ័យក្មេងស្រស់ស្អាត និងស្រស់សង្ហា ប្រចាំផលិតកម្ម GenMusix បានទម្លាក់បទថ្មី រៀងៗខ្លួនចំនួន ២បទ ជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួន នាឱកាសចុងឆ្នាំ ជិតឆ្លងចូលឆ្នាំ ២០២៤។

លោក Step
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា SK

តារាចម្រៀងស្រីសំឡេងស្រទន់ ទម្រង់មុខគួរឱ្យស្រឡាញ់ដូចតួកុនកូរ៉េ SK ទើបនឹងទម្លាក់បទថ្មីរបស់ខ្លួន មានចំណងជើងថា «សម» ។ បទនេះដែរក៏កំពុងទទួលបានការគាំទ្រពីហ្វេនៗ ព្រោះអត្ថន័យពិតជាប្លែកខ្លាំង ហើយស័ក្ដិសមនឹងចរិតលក្ខណៈបែបស្រទន់ៗរបស់ SK។ អ្នកនិយមស្ដាប់បទបែបស្វីតៗ សម្រាប់បទ «សម» នេះគឺត្រូវចិត្តម៉ាច់តែម្ដង។ អត្ថន័យចម្រៀងនិយាយអំពីនារីម្នាក់ ដែលចង់រកមនុស្សម្នាក់មកហាត់សមស្រលាញ់គ្នា មុនក្លាយជាគូស្នេហាពិត។

លោក Step
កញ្ញា SK

យុវវ័យនិយមស្ដាប់ចម្រៀងប្រភេទនេះ បានលាន់មាត់សរសើរគ្រប់គ្នាថា ពីរោះប្លែក ទាំងអត្ថន័យ និងសាច់ភ្លេង។

ដោយឡែកថ្មីៗនេះ តារាចម្រៀងប្រុសសាច់ដុំរឹងមាំកង់ៗ លោក Step ក៏បានទម្លាក់បទថ្មីរបស់ខ្លួនជាកាដូ ជូនអ្នកគាំទ្រដែលមានចំណងជើងថា «អូនជាកាហ្វេ»។ ចំណងជើងពិតជាប្លែក ចំណែកឯអត្ថន័យវិញ គឺកាន់តែពិសេស ប្រៀបបានទៅនឹងបុរសម្នាក់ ដែលចូលចិត្តនារីម្នាក់ ប្រៀបដូចជាកាហ្វេដែលអត់ផឹកមួយថ្ងៃមិនបាន។ មិនខុសអីពីបុរសម្នាក់នេះ បើមិនបានជួបនារីម្នាក់នោះមួយថ្ងៃមិនបាន ព្រោះនាងប្រៀបដូចជាកាហ្វេ ដែលបុរសម្នាក់នោះ ត្រូវការជារៀងរាល់ថ្ងៃ។ ចម្រៀងមួយបទនេះត្រូវម៉ាច់ជាមួយនឹងយុវវ័យបច្ចុប្បន្នតែម្ដង។

លោក Step
កញ្ញា SK

Step & SK គឺជាដៃគូចម្រៀង និងសម្ដែងដ៏ស័ក្ដិសម ជាពន្លកកំពុងដុះលូតលាស់ក្នុងផលិតកម្ម GenMusix។ អ្នកទាំងពីរតែងតែបង្ហាញសកម្មភាពថ្មីៗជាប្រចាំជាមួយគ្នា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្ដូក ព្រោះអ្នកទាំងពីរពិតជាស័ក្ដិសមនឹងគ្នាណាស់ មិនថាតែរូបសម្រស់ អត្តចរិត គឺស្រដៀងគ្នា។ សកម្មភាពតារាចម្រៀងទាំងពីរនេះ ត្រូវបានអ្នកគាំទ្រតាមដានមិនដែលរំលង។ អ្នកទាំងពីរក៏នៅមានស្នាដៃថ្មីៗជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបនឹងការគាំទ្រ របស់ទស្សនិកជន៕

វីដេអូ
វីដេអូ

https://vt.tiktok.com/ZSNnLBY6y/

https://vt.tiktok.com/ZSNnLB5Tu/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]