កូរ៉េខាងត្បូង៖ ជាការពិតណាស់ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ សមាជិក BTS ២រូបគឺ Namjoon និង Taehyung បានចាកឆ្ងាយពីសិល្បៈ ងាកមកចូលជួរយោធា ដើម្បីហ្វឹកហាត់ជាទាហ៊ានបម្រើជាតិ។ អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ អ្នកទាំងពីរចំណាយពេលត្រឹម២សប្ដាហ៍តែប៉ុណ្នោះ ទទួលបានតំណែងលើសពីទាហ៊ានធម្មតាទៅហើយ។

Taehyung 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពពីបណ្ដាញសង្គមបានឲ្យដឹងថា តាមរយៈរូបភាពដែលថតក្នុងឯកសណ្ឋានយោធានោះគេសង្កេតឃើញផ្លាកលើអាវ Taehyung បានសរសេរថា សិក្ខាកាមមេដឹកនាំកងអនុសេនាតូច ដែលវាជាតំណែងអ្នកដឹកនាំទី២។

Namjoon

ចំណែកឯ Namjoon វិញ នៅក្នុងក្រុម BTS ក៏ជាមេក្រុម ហើយនៅក្នុងយោធា លោកក៏ត្រូវបានគេបោះឆ្នោតឲ្យធ្វើជាមេដឹកនាំផងដែរ ហើយតំណែងនេះ ត្រូវបានគេដឹងថា វាជាតំណែងដែលបង្ហាញពីសមត្ថភាព និង ការដឹកនាំរបស់លោកចំពោះកូនក្រុម៕

Taehyung
Namjoon
Namjoon
Taehyung
Taehyung និង Namjoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]