កូរ៉េខាងត្បូង៖ នាមុននេះបន្តិច ផលិតកម្ម YG Entertainment បានប្រកាសថា សមាជិកក្រុមចម្រៀងនារី BLACKPINK រួមមាន Jisoo, Jennie, Rose និង Lisa នឹងមិនបន្តកុងត្រាថ្មីជាមួយផលិតកម្មទេ ពាក់ព័ន្ធនឹងសកម្មភាពទោល។
ប៉ុន្តែចំពោះសកម្មភាពក្រុមទាំងមូលគឺ សមាជិកទាំងបួនបានព្រមព្រៀងបន្តកុងត្រារួចមកហើយ គឺមានន័យថា YG នឹងទទួលខុសត្រូវលើការផលិតបទចម្រៀងជាក្រុមសម្រាប់ BLACKPINK និងការងារផ្សព្វផ្សាយជាក្រុម ប៉ុន្តែបើគិតជាការងារបែបសមាជិកទោលវិញគឺអត់នោះទេ។
ថ្មីៗនេះ Jennie ក៏បានប្រកាសដែរថានាងបានបើកផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា ODDATELIER ដែលគេសង្ស័យថា នាងនឹងផ្សព្វផ្សាយសកម្មភាពទោលរបស់ខ្លួនក្រោមទ្រនំផលិតកម្មនេះ ខណៈដែល Lisa ត្រូវគេរំពឹងទុកថានឹងចុះកុងត្រាជាមួយផលិតកម្មលំដាប់ហូលីវូដ ហើយ Jisoo វិញគឺចង់ផ្ដោតលើការសម្ដែងជាតារា៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]