កូរ៉េខាងត្បូង៖ ជាការពិតណាស់ Jungkook ដែលជាសមាជិកពៅរបស់ក្រុម BTS ត្រូវបានគេស្គាល់ថា លោកជាមនុស្សពូកែ អាចធ្វើបានគ្រប់រឿង លេចធ្លោពូកែគ្រប់កាលៈទេសៈតែម្ដង។ មិនថាតែនៅក្នុងវិស័យចម្រៀងជាតារា Kpop នោះទេ Jungkook ក៏មានជំនាញផ្សេងៗជាច្រើនទៀត ពិសេសត្រង់ផ្នែកកីឡាប្រើកម្លាំងតែម្ដង។

 Jungkook 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស​ តារាប្រុសរូបនេះ ទទួលបានការកោតសរសើរទៅលើកាយសម្បទា ដោយលោកចូលចិត្តហាត់ប្រាណ ធ្វើកីឡាជាប្រចាំដែលនាំឲ្យលោកមានរាងកាយសាច់ដុំមាំមួន ថែមនឹងមានសាក់ពេញខ្លួនទៀត មើលទៅពិតជាទាក់ទាញជាខ្លាំង។

 Jungkook 

ជាមួយគ្នានេះ តាមប្រភពពីហ្វេសប៊ុកបានឲ្យដឹងថា ទាហ៊ានគ្រប់គ្នានៅក្នុងក្រុម ខ្លាច Jungkook ដោយសារតែលោកពូកែខាងកាយសម្បទា (ការហ្វឹកហាត់) ស្ទើតែគ្រប់មុខ ហើយគ្រប់គ្នាតែងតែចាប់អារម្មណ៍លើការហាត់ប្រាណ និងរូបរាងកាយរបស់ Jungkook។

 Jungkook 

ជាពិសេស មុខរបស់ Jungkook តែងតែមាំ និងមានឬកពារដ៏ម៉ឺងម៉ាត់ជានិច្ច នៅជុំវិញមនុស្សភាគច្រើន ប៉ុន្តែមុខរបស់គាត់ តែងតែប្រែមកជាទន់ភ្លន់ភ្លាមមួយរំពេច ពេលដែលគាត់ឃើញ Jimin ឬ Seokjin។ ហើយអ្វីដែលគួរឲ្យចង់សើចគឺ គេបាននិយាយថា ស្ថានភាពគួរឱ្យអស់សំណើចមួយបានកើតឡើង នៅក្នុងការហ្វឹកហាត់ ដោយសារតែ Jungkook មានភាពលេចធ្លោខ្លាំងពេកថ្ងៃមួយ Kim Seokjin បានប្រាប់ Jungkook ថាកុំខំធ្វើការហ្វឹកហាត់ខ្លាំងពេក ព្រោះ Jungkook កំពុងធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តលើខ្លួនឯង៕

ប្រភព៖ A Tey QB

 Jungkook 
 Jungkook 
 Jungkook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]