កូឡាឡាំពួរ៖ កាលពីថ្មីៗនេះ ភ្លៀងធ្លាក់នៃឥទ្ធិផលខ្យល់មូសុង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបណ្តាលឲ្យជន់លិចដល់រដ្ឋចំនួន ៦រដ្ឋ របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែធ្នូ ដោយបង្ខំមនុស្សជិត ២៧,០០០ នាក់ ឱ្យជម្លៀសជាបន្ទាន់ នេះបើតាមគេហទំព័របរទេស straitstimes បានចេញផ្សាយ ។
តាមប្រភពខាងលើ កម្ពស់ទឹកបានឡើងយ៉ាងលឿន ដោយ រូបភាពដែលបានចែករំលែកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាផ្លូវសំខាន់ ៗ ជាច្រើនក្នុងរដ្ឋ ទាំង ៦ រួមមាន Kelantan, Terengganu, Pahang, Johor, Selangor និង Sabah មិនអាចធ្វើចរាចរណ៍បានឡើយ ដោយទឹកបានគ្រប់ដណ្តប់ពាសពេញផ្ទៃដី។ ទោះជាយ៉ាងណា មិនទាន់មានពលរដ្ឋនរណាម្នាក់ត្រូវគេរាយការណ៍ថាបានរងរបួស គ្រោះថ្នាក់ដល់ជីវិតក្នុងហេតុការណ៍ធម្មតាមួយនេះនៅឡើយទេ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]