ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុន Hyundai បានបញ្ចប់ការធ្វើដំណើរដ៏អស្ចារ្យរបស់ខ្លួនរយៈពេល១១ថ្ងៃ ឆ្លងកាត់ប្រទេសចំនួន៥ នៅអាស៊ី។ IONIQ 5 ASEAN Tour ដែលមានប្រធានបទថា 'Go Far with Zero Worries' បានទៅដល់គោលដៅចុងក្រោយរបស់ខ្លួននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នា២០២៣ បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងកម្ពុជា ធ្វើឱ្យដំណើរទេសចរណ៍រថយន្តEVមួយនេះ ក្លាយជាដំណើរទេសចរណ៍ដែលបានឆ្លងកាត់ច្រើនប្រទេសបំផុតនៅអាស៊ីអាគ្នេយ៍ជាមួយនឹងការធ្វើដំណើរសរុប ៣,១៩៧គីឡូម៉ែត្រ ដែលបានកើនឡើងលើសពីការគណនាដំបូងទៅដល់ ៤៤៦គីឡូម៉ែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របនឹងគោលបំណងដំបូងនៃដំណើរទេសចរណ៍ ដំណើរទេសចរណ៍នេះក្លាយជាភស្តុតាងបញ្ជាក់បង្ហាញពីភាពអាចជឿទុកចិត្តបាន ការកាត់បន្ថយប៉ះពាល់បរិស្ថាន និងសមត្ថភាពធ្វើដំណើរផ្លូវឆ្ងាយរបស់រថយន្តអគ្គិសនី IONIQ 5 ជាពិសេសនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដែលមនុស្សជាច្រើននៅតែសង្ស័យលើសមត្ថភាពរថយន្តEV ។ IONIQ 5 បានបង្ហាញពីប្រសិទ្ធភាពនៃការចំណាយដ៏គួរឱ្យកត់សម្គាល់ ដោយចំណាយសរុបត្រឹមតែ ១១៦ដុល្លារក្នុងមួយឡានសម្រាប់ការធ្វើដំណើរទាំងមូល។ សន្សំសំចៃប្រមាណ២ដងជាង ប្រៀបធៀបទៅនឹងម៉ាស៊ីនចំហេះខាងក្នុង (ICE) ។
លោក Youngtack Lee ប្រធានក្រុមហ៊ុន Hyundai Motor ASEAN HQ បានលើកឡើងមុតមាំថា “ក្រុមហ៊ុន Hyundai ត្រូវបានជំរុញដោយការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះការបង្កើតអ្វីថ្មីៗ និងការបង្កើតអនាគតនៃមធ្យោបាយធ្វើដំណើរ នេះជាការប្តេជ្ញាចិត្តមួយដែលមានក្នុងរាល់សកម្មភាពដែលយើងធ្វើ”។ “ការប្តេជ្ញាចិត្តរបស់យើងគឺធ្វើឱ្យយានជំនិះអគ្គិសនីអាចយកមកប្រើប្រាស់បានកាន់តែងាយស្រួល ដូចដំណោះស្រាយមធ្យោបាយធ្វើដំណើរបានបោះជំហានទៅមុខយ៉ាងធំធេងនៅថ្ងៃស្អែកអញ្ចឹង។ ដោយមើលឃើញពីភាពជោគជ័យ និងក្តីរំភើបដ៏ធំធេងដែលបង្កើតឡើងដោយ IONIQ 5 ASEAN Tour ពួកយើងត្រូវបានជំរុញឱ្យពង្រីកការច្នៃប្រឌិតដ៏ទូលំទូលាយរបស់យើងក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី EV នៅទូទាំងតំបន់។ ការធ្វើដំណើរប្រហែលជាត្រូវបានបញ្ចប់ ប៉ុន្តែការរំភើបចិត្តលើរថយន្តអគ្គិសនីទើបតែបានចាប់ផ្តើមនោះទេ”។
កម្មវិធី IONIQ 5 ASEAN Tour ដែលជាគំនិតផ្តួចផ្តើមនៃមធ្យោបាយធ្វើដំណើរអគ្គិសនីដ៏ទំនើបដែលរួមមានរថយន្តចំនួន៥គ្រឿង ក្នុងនោះ២គ្រឿងផលិតនៅប្រទេសឥណ្ឌូនេស៊ី និង ៣គ្រឿងនៅប្រទេសសិង្ហបុរី ហើយដោយមានការសហការពីអ្នកចូលរួមជាច្រើនមកពីសមាគមសិង្ហបុរី (AAS), ក្រុមហ៊ុន Hyundai Motor Company, Influencersក្នុងស្រុក ព្រមទាំងKey Opinion Leaders (KOL)មកពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ពួកគេបានចាប់ផ្តើមពិធីចេញដំណើរដ៏រំភើបពីប្រទេសសិង្ហបុរី។ នៅប្រទេសម៉ាឡេស៊ី អ្នកចូលរួមបានចូលរួមក្នុងក្បួនដង្ហែប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញពី IONIQ 5 និង IONIQ 6 ដ៏ភ្លឺរលោង។ នៅទីក្រុងបាងកក ប្រទេសថៃ បង្ហាញពីបច្ចេកវិជ្ជាVehicle to Load (V2L) របស់ IONIQ 5 បានប្រែក្លាយរថយន្តទៅជាមជ្ឈមណ្ឌលថាមពល ផ្គត់ផ្គង់ចង្កៀងបំភ្លឺ សម្រាប់ការសម្តែងរបស់ក្រុមតន្ត្រី រោងកុនខ្នាតតូច និងយកមកប្រើប្រាស់សម្រាប់ធ្វើម្ហូបផងដែរ។
លោក Nithi Thuamprathom ជា Infulencer ដែលបានចូលរួមដំណើរទេសចរណ៍ពីទីក្រុងហាត់យៃ ប្រទេសថៃ បានបង្ហាញអារម្មណ៍រំភើបរីករាយដោយបញ្ជាក់ថា "ចូលរួមជាមួយ Hyundai IONIQ 5 ASEAN Tour គឺលើសពីការរំពឹងទុករបស់ខ្ញុំ! ខ្ញុំជឿជាក់ថា រថយន្តអគ្គិសនី ជាពិសេស IONIQ 5 គឺជាអនាគតនៃមធ្យោបាយដឹកជញ្ជូន។ ដំណើរកម្សាន្តនេះលុបចោលភាពបារម្ភរបស់ខ្ញុំចំពោះសមត្ថភាពEVs ជាចុងក្រោយEVs មិនត្រឹមតែអាចធ្វើដំណើរផ្លូវឆ្ងាយបានប៉ុណ្ណោះទេ ប៉ុន្តែធ្វើដំណើរជាមួយនឹងស្ទីល ផាសុកភាព និងភាពអាចទុកចិត្តបាន។
លោក Nithi ដែលជាអ្នកលេចធ្លោមួយរូបនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី បានបង្ហាញពីសុទិដ្ឋិនិយមសម្រាប់ទីផ្សារប្រទេសថៃ ដោយបង្ហាញពីសក្តានុពលនៃរថយន្តអគ្គិសនីក្នុងការលើកកម្ពស់យុគសម័យនៃធម្យោបាយធ្វើដំណើរអគ្គិសនីប្រកបដោយនិរន្តរភាព និងគួរឱ្យរំភើប។
នៅពេលដែលដំណើរកម្សាន្តបានចូលមកក្នុងប្រទេសកម្ពុជា លោក Fitra Eri ដែលជា Influencer មកពីប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកជំនាញខាងរថយន្តបានឡើមកចែករំលែកការយល់ដឹងដ៏គួរឱ្យទាក់ទាញ និងបំភ្លឺទីផ្សារកម្ពុជាអំពីសក្តានុពលដ៏ធំធេងនៃរថយន្តអគ្គិសនីក្នុងការបង្កើតអនាគតនៃការដឹកជញ្ជូន។
ដំណើរកម្សាន្តបានឈានដល់វគ្គផ្តាច់ព្រ័ត្របញ្ចប់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាមួយនឹងក្បួនដង្ហែរប្រព័ន្ធផ្សព្វផ្សាយ លោក Fitra Er បានលើកឡើងថា “ក្នុងនាមជាម្ចាស់ IONIQ 5 ដែលមានមោទនភាពដំបូងគេក្នុងប្រទេសឥណ្ឌូនេស៊ី ការធ្វើដំណើរជាមួយរថយន្តអគ្គិសនីរបស់ខ្ញុំ បានលុបបំបាត់ភាពបារម្ភអំពីដែនកំណត់ទីក្រុង។ ដំណើរកម្សាន្តនេះមិនត្រឹមតែបញ្ជាក់ថាហួសពីព្រំដែនទីក្រុងប៉ុណ្ណោះទេ យើងធ្វើដំណើរដោយគ្មានការបារម្ភ និងមានភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន ក្នុង អំឡុងពេលបើកបរផ្លូវឆ្ងាយជាមួយនឹង IONIQ 5 ឆ្លងព្រំដែនពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែវាក៏លុបបំបាត់ការបារម្ភអំពីការស្វែងរកស្ថានីយ៍សាកថ្មផងដែរ។ យើងបានមកដល់គោលដៅរបស់យើងដោយមានភាពស្រស់ស្រាយ ភ្ញាក់ពីដំណេក រថយន្តក៏បានសាកថ្មពេញបាត់ទៅហើយនៅព្រឹកបន្ទាប់។"
"សូម្បីតែក្នុងអំឡុងពេលដ៏លំបាកពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមដែលជាកន្លែងសាកថ្មមានកំណត់ IONIQ 5 បានបង្ហាញសមត្ថភាពធ្វើឱ្យយើងចាប់អារម្មណ៍ជាខ្លាំងដោយធ្វើដំណើរចម្ងាយឆ្ងាយជាមួយថាមពលអគ្គិសនីប្រហែល៥០% ដែលនៅសេសសល់។ការធ្វើដំណើរនេះគូសបញ្ជាក់ឱ្យឃើញច្បាស់នូវពាក្យស្លោកនៃដំណើរកម្សាន្ត “Go Far With Zero Worries” យានជំនិះអគ្គិសនីដើរតួនាទីសំខាន់ក្នុងការបង្កើតអនាគតនៃការដឹកជញ្ជូន។អ្វីដែលសំខាន់វាបង្ហាញសញ្ញាថាតំបន់អាស៊ានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនីនាពេលអនាគត” លោក Fitra បានបន្ថែមថាជោគជ័យនេះជាសក្ខីភាពនៃសក្ដានុពលនៃយានជំនិះអគ្គិសនីដោយព្យាករណ៍ពីយុគសម័យផ្លាស់ប្តូរនៅក្នុងអាស៊ាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]