កូរ៉េខាងត្បូង៖ កាលពីឆ្នាំ២០១២ បទ "Gangnam Style" របស់ តារាចម្រៀងទោលកូរ៉េ PSY បានកក្រើកពេញពិភពលោក គឺមិនត្រឹមតែល្បីនៅកូរ៉េទាំងមូលទេ តែក៏លេចមុខទៅដល់ឆាកអន្តរជាតិជាពិសេសគឺនៅប៉ែកអឺរ៉ុបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះក្បាច់រាំលោតនិងគ្រវីដៃ ក៏ជាក្បាច់រាំមួយដែលអ្នកគាំទ្រមានការចាំជាប់ក្នុងចិត្តផងដែរ ឲ្យតែឮដល់បទ "Gangnam Style" នេះ។

យ៉ាងណាមិញ នាថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ នេះ MV បទ "Gangnam Style" នេះមានអ្នកចុចចូលមើលរហូតដល់ទៅ៥០០០ពាន់លាននាក់ ដែលធ្វើឲ្យក្លាយជា MV របស់កូរ៉េដំបូងគេដែលមានចំនួនអ្នកចុចចូលមើលដល់ប៉ុណ្ណេះ។

គួរបញ្ជាក់ផងដែរថា បទ "Gangnam Style" របស់ PSY នេះបានចេញផ្សាយកាលពីខែកក្កដាឆ្នាំ២០១២ ដែលរហូតមកទល់ពេលនេះមានរយៈពេល ១១ឆ្នាំ ៥ខែ និង១៥ថ្ងៃហើយ៕  

ប្រភព៖: soompi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]