សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមចេញទិដ្ឋាការមានឈ្មោះថា «digital nomad» ចាប់ពីថ្ងៃទី ១ ខែមករា ដែលនឹងអនុញ្ញាតឱ្យជនបរទេសមួយចំនួនស្នាក់នៅរហូតដល់ ២ ឆ្នាំ។
តាមរយៈក្រសួងយុត្តិធម៌បាននិយាយថា ដើម្បីផ្តល់ភាពកាន់តែងាយស្រួលក្នុងការស្នាក់នៅបំពេញការងារ ឬដំណើរកម្សាន្តវិស្សមកាលរបស់ជនបរទេសនៅក្នុងប្រទេសកូរ៉េមានភាពរលូន យើងបានសម្រេចចិត្តដាក់ឱ្យដំណើរការទិដ្ឋាការ «digital nomad» ដោយលើកឡើងពីការកើនឡើងនៃនិន្នាការ «ការងារ» របស់បុគ្គលិកបរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបញ្ជាក់ថា អ្នកដែលចង់ដាក់ពាក្យត្រូវតែបញ្ជូនឯកសារទៅស្ថានទូតកូរ៉េខាងត្បូងក្នុងប្រទេសរៀងៗខ្លួន ដើម្បីបញ្ជាក់ថាពួកគេទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ៨៤.៩៦ លានវ៉ុន (៦៥.៦៣០ ដុល្លារអាមេរិក) ។ តួលេខនេះគឺទ្វេដងនៃប្រាក់ចំណូលជាតិសរុបរបស់កូរ៉េខាងត្បូងសម្រាប់មនុស្សម្នាក់គិតត្រឹមឆ្នាំ ២០២២ ដែលមានចំនួន ៤២.៤៨ លានវ៉ុន។
បេក្ខជនត្រូវដាក់ឯកសារបន្ថែម រួមទាំងការផ្ទៀងផ្ទាត់ការងារ និងព័ត៌មានលម្អិតនៃកំណត់ត្រាព្រហ្មទណ្ឌណាមួយ។ពួកគេត្រូវបានគេតម្រូវឱ្យកាន់ការធានារ៉ាប់រងសុខភាពឯកជនជាមួយនឹងការធានារ៉ាប់រងយ៉ាងហោចណាស់ ១០០ លានវ៉ុន ដើម្បីធានាលទ្ធភាពក្នុងការធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្នុងគ្រាមានអាសន្ន។ មិនត្រឹមតែប៉ុណ្ណោះ បេក្ខជនក៏ត្រូវតែមានអាយុ ១៨ ឆ្នាំ ឡើងទៅ ហើយបានធ្វើការក្នុងវិស័យបច្ចុប្បន្នរបស់ពួកគេយ៉ាងហោចណាស់មួយឆ្នាំផងដែរ៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]