ហុងកុង៖ ថ្មីៗនេះ យោងតាមប្រភពព័ត៌មាន ​​HK01 បានបង្ហាញពី រូបភាពរបស់ តារាសម្ដែងជើងចាស់ លោក Chow Yun Fat ដែលបានបង្ហាញខ្លួន នៅភោជនីយដ្ឋានបាយមួយកន្លែង ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី ២៩ ខែធ្នូ ដែលការបង្ហាញខ្លួនលើកនេះ បានទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គមយ៉ាងខ្លាំង។

Chow Yun Fat
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ ក៏​បាន​ថត​រូប​យ៉ាង​សប្បាយ​រីករាយ​ ជាមួយ​អ្នក​រាល់​គ្នា​នៅ​ភោជនីយដ្ឋាន។ ជាពិសេស បន្ទាប់ពីរូបថតនេះ បានសាយភាយពេញសង្គមអនឡាញ មហាជនភាគច្រើនបានលើកឡើង ពីការរស់នៅយ៉ាងសាមញ្ញរបស់ លោក Chow Yun Fat ទៀតផង។ 

Chow Yun Fat

យ៉ាងណាមិញ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​បានឃើញ​ តារាប្រុសរូបនេះ ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ល្បីៗ ខណៈដែល កាលពីកន្លង​មក​ រូបលោកក៏​ត្រូវ​បាន​ គេ​ឃើញ​ញ៉ាំ​គុយទាវ ក្នុង​ទីក្រុង​ហុងកុង ជាពិសេស តារាប្រុសរូបនេះ ក៏បានបង្ហើបថា រូបលោកមាន​ទម្លាប់​ហូប​សាមញ្ញ និង​សន្សំសំចៃ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat
Chow Yun Fat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]