ហ្វីលីពីន៖ តារាសម្ដែងស្រី Marian Rivera បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ស្លៀករ៉ូបអាពាហ៍ពិពាហ៍ ខណៈដែលស្វាមីរបស់នាង លោក Dingdong ក៏បានស្លៀកសម្លៀកបំពាក់ឈុតបែបប្រពៃណី បង្ហាញសម្រស់ និងដើម្បីអបអរខួបស្នេហ៍ ៩ ឆ្នាំ របស់អ្នកទាំងពីរ។
ជាមួយគ្នានេះដែរ ក្នុងឱកាសគម្រប់ខួប ៩ឆ្នាំ នៃការរួមរស់នៅជាមួយគ្នា តារាសម្ដែង Marian Rivera និងស្វាមី ក៏បានថតរូបអាពាហ៍ពិពាហ៍ជាលើកទី២។ ក្នុងនោះ Marian បានស្លៀករ៉ូបអាពាហ៍ពិពាហ៍សាមញ្ញ សក់ចងឡើងយ៉ាងស្អាតបាត បង្ហាញទម្រង់មុខដ៏ស្រស់ស្អាតទាក់ទាញ ក្នុងវ័យ ៣៩ឆ្នាំ ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងឈុតអាពាហ៍ពិពាហ៍ទើបថតថ្មីនេះ គូស្វាមីភរិយាតារាសម្ដែងទាំងពីររូបនេះ ក៏បានបង្ហាញភាពសប្បាយរីករាយ អបអរខួប ៩ឆ្នាំនៃក្ដីស្រលាញ់របស់ពួកគេ ព្រមជាមួយនឹងក្ដីសុខក្នុងគ្រួសារ ដែលបានសាងឡើងរួមគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]