អាមេរិក៖ ថ្មីៗនេះ Selena Gomez ដែលជាតារាចម្រៀងផបដ៏ល្បីឈ្មោះ បានបញ្ជាក់ទៅកាន់អ្នកគាំទ្រថានាងកំពុងទាក់ទងគ្នាជាមួយនឹង ផលិតករម្នាក់ឈ្មោះ Benny Blanco ។

Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez និង Benny Blanco

បន្ទាប់ពីនោះ គេក៏ឃើញអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ដោយបានទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ក៏ដូចជាទៅទស្សនាសារមន្ទីរផងដែរ។

Selena Gomez និង Benny Blanco

ដោយឡែក នាយប់ថ្ងៃឆ្លងឆ្នាំនេះ Selena បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹងលោក Benny Blanco នៅលើ Story ក្នុងគណនីបណ្ដាញសង្គម Instagram របស់នាង ដោយក្នុងនោះ យើងឃើញថា Benny បានឱប Selena ពីខាងក្រោយ ហើយឱនថើបថ្ពាល់របស់នាងយ៉ាងផ្អែមល្ហែម៕  

រូបភាពថ្មីរបស់ Selena Gomez និង Benny Blanco

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]