បរទេស៖ ចាប់តាំងពីបានរៀបការនឹងគ្នាមក តារាចម្រៀងស្រី Jennifer Lopez និងស្វាមី លោក Ben Affleck តែងតែទាក់ទាញការចាប់អារម្មណ៍របស់ពួកគេ ជាមួយនឹងសកម្មភាព ចេញកម្សា​ន្តយ៉ាងរីករាយជាមួយគ្នាជាបន្តបន្ទាប់។

Jennifer Lopez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះវិញ គូស្វាមីភរិយាមួយគូនេះ បានធ្វើឲ្យហ្វេនយកចិត្តទុកដាក់ ក្រោយពី លោក Ben Affleck បាន​ថត​រូប Jennifer Lopez ដោយ​ព្រងើយកន្តើយ​ នៅពេលដើរ​ទិញ​ឥវ៉ាន់​នៅហាងមួយកន្លែង។

ជាមួយគ្នានេះដែរ ពួកគេត្រូវបានគេមើលឃើញថា ហាក់បង្ហាញពីសកម្មភាពបែបក្រៀមក្រំ នៅពេលពួកគេសម្លឹងមើល និងសាកគ្រឿងអលង្ការមួយចំនួន ហើយក្នុងអំឡុងពេលសន្ទនាជាមួយភរិយា លោក ​Ben Affleck គឺហាក់ដូចជា មានភាពតានតឹង ទៀតផង។

Jennifer Lopez និងស្វាមី

បើទោះបីជា ហាក់ដូចជានៅតែមិនសប្បាយចិត្តក៏ដោយ តែតារាប្រុសរូបនេះ បែរជាបានយកទូរស័ព្ទចេញមក ហើយផ្អៀងទៅក្រោយ ដើម្បីថតរូប ភរិយាជាទីស្រលាញ់ ដែលថតបាន ២ ទៅ ៣សន្លឹក ផងដែរ ហើយពេលវេលាបានកន្លងផុតទៅមិនយូរប៉ុន្មាន ពួកគេក៏បានបង្ហាញសកម្មភាពផ្អែមល្ហែម ឱបគ្នាយ៉ាងទន់ភ្លន់ ផងដែរ៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]