កម្សាន្ត៖ ថ្មីៗនេះ សមាជិកក្រុម RIIZE ដែលមានភាពលេចធ្លោជាងគេ Anton ទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីខ្លួនតបខមិនទៅកាន់អ្នកគាំទ្រម្នាក់។ គួរបញ្ជាក់ផងដែរថា Anton គឺជាតារាចម្រៀងម្នាក់ ដែលមានទេពកោសល្យ និង ទទួលបានការស្រឡាញ់ពីអ្នកគាំទ្រតាំងពីលោកមិនទាន់ Debut មកម្ល៉េះ។

 Anton
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យតារាប្រុសរូបនេះ មានប្រជាប្រិយភាពទៀតនោះគឺ លោកមានឪពុកជាអ្នកសិល្បៈជើងចាស់មួយរូបដ៏ល្បីល្បាញ លោក Lee Yoon Sang ជាអ្នកនិពន្ធ អ្នកផលិត អ្នកសរសេរចម្រៀង ហើយក៏ជាតារាចម្រៀងដូចគ្នាទៅនឹង Anton ដែរ។ 

 Anton

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកគាំទ្របង្ហាញក្ដីរំភើបជាខ្លាំង ដោយ Anton និង ឪពុក បានសហការគ្នាច្រៀងរួមគ្នា ហើយថែមទាំងបង្ហាញទេពកោសល្យដ៏អស្ចារ្យរៀងៗខ្លួន ដោយ លោក Lee Yoon Sang ចម្រៀងបណ្ដើរលេងព្យាណូបណ្ដើរ ហើយ Anton ចម្រៀងបណ្ដើត កូត ឧបករណ៍ភ្លេងបណ្ដើរ ពិតជាធ្វើឲ្យហ្វេនចំហមាត់ជាខ្លាំង។

 Anton

ក្រោយមកអ្នកលេងបណ្ដាញសង្គមបាននាំគ្នាចូលខមិននៅក្រោមរូបភាពដែល ឪពុកកូនទាំងពីរថតជាមួយគ្នា ដែលធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ Anton ដោយហ្វេនបានចូលខមិនថា nepo baby ហើយតារាប្រុសរូបនេះ ក៏ចូលតបខមិនវិញថា Born this way by lady gaga ដែលជាចំណងជើងចម្រៀង Pop ដ៏ល្បីល្បាញ៕

ប្រភព៖ Koreaboo

 Anton
  Lee Yoon Sang និង​ Anton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]