ថៃ៖ តារាសម្ដែងស្រី Mew Nittha ដែលបានក្លាយជាអ្នកម្ដាយកូន២ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ទៅលើ ជីវិតរស់នៅក្នុងគ្រួសារដ៏មានសុភមង្គល បន្ទាប់ពីបានសម្រាល​បាន​កូនប្រុស​ម្នាក់ កាលពី​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។

Mew
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានសម្រាលកូន ជាងកន្លះខែមកនេះ តារាស្រី Mew ក៏បានធ្វើឲ្យអ្នកគាំទ្រ យកចិត្តទុកដាក់ ពេលដែលនាងបានចេញមក បង្ហោះរូបភាពរបស់ខ្លួន ដែលនៅក្នុងនោះ រូបនាងបានបង្អួត​រាង ​ដែល​ចាប់​ផ្ដើម​វិលមកតូច​ស្លីម​ដូច​ធម្មតា និងក្បាលពោះរាបស្មើ។

Mew

ជាមួយគ្នានេះដែរ មហាជនជាច្រើន ក៏បានបញ្ចេញមតិសរសើរទៅលើសម្រស់របស់នាង ដែលសឹងតែមិនជឿនឹងភ្នែកថា អ្នកម្តាយដែលទើបសម្រាលកូនថ្មីៗ ពិតជាមានរូបរាងស្រស់ស្អាតបែបនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Mew
Mew
Mew
Mew
Mew
Mew
Mew
Mew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]