ជប៉ុន៖ សោកនាដកម្មមួយបានកើតឡើងនៅប្រទេសជប៉ុនបណ្ដាលឲ្យខូចខាតអាគារធំៗ ផ្ទះសម្បែង ផ្លូវថ្នល់ និងបានឆក់យកជីវិតប្រជាជនអស់២០នាក់។ យោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះជប៉ុន បានជួបគ្រោះរញ្ញួយដីធ្ងន់ធ្ងរ ដែលម្រិតបឋមគឺ ៧.៦រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត Ishikawa ទាំងមូល។
មិនតែប៉ុណ្នោះ អ្វីដែលគួរឲ្យអាណិតទៀតនោះ គ្រោះរញ្ជួយដីនេះ កើតឡើងក្នុងពេលមានស៉ីតណ្ហភាពត្រជាក់ទៀតផង។ នៅថ្ងៃអង្គារ ថ្ងៃទី០២ ទើបក្រុមជួយសង្គ្រោះក្នុងប្រទេសជប៉ុន អាចចេញដំណើរការជួយសង្គ្រោះបានក្នុងពេលដែលគ្រោះរញ្ជួយដីនេះបានបញ្ចប់។
ជាមួយគ្នានេះដែរ ពួកគេបានព្យាយាមទៅដល់តំបន់ដាច់ស្រយាល ដែលរងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំសកល ដោយមានរបាយការណ៍ថាមនុស្សជាង២០នាក់បានស្លា.ប់ នៅក្នុងគ្រោះមហន្តរាយដែលបានដួលរលំអគារ និងបំផ្លាញផ្ទះរាប់ពាន់ខ្នង៕
ប្រភព៖ វចនា-Vachana
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]