សៀមរាប៖ គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅឆ្នាំ២០២៣ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

នេះ​បើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថាភ្ញៀវទេសចរបរទេសសរុប ៧៩៨ ០៦៩ នាក់ បានទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ១៧៧% ធៀបនឹងឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមប្រភពខាងលើបានបន្ថែមទៀតថា សម្រាប់ថវិកាដែលត្រូវឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផា មានចំនួនសរុប ១ ៥៩៦ ១៣៨ ដុល្លារអាមេរិក៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]