ស្ថិតនៅក្នុងរដ្ឋ Missouri​ នៃសហរដ្ឋអាមេរិក ក្មេងប្រុសជំទង់វ័យ ១៦ឆ្នាំ ឈ្មោះ Ryheem Lumpkins ដែលជាអ្នកគិតលុយនៅក្នុងហាងភីហ្សាមួយកន្លែង ត្រូវបានអតិថិជនម្នាក់មើលឃើញពីភាពប្រឹងប្រែងរបស់ខ្លួន ដោយផ្ដល់ជូននូវរង្វាន់ជាប្រាក់សុទ្ធលើកទឹកចិត្ដ ចំនួន 2,500 ដូល្លារអាមេរិក។

រូបភាពអតិថិជន លោក Robert Samay និង Lumpkins
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Lumpkins​ មានការលូតលាស់មិនគ្រប់លក្ខណៈទៅលើដៃទាំងសងខាង តែគាត់នៅតែតស៊ូធ្វើការ ហើយគាត់ទើបតែចូលធ្វើការបានមួយខែប៉ុណ្ណោះនៅក្នុងហាងភីហ្សានេះ ដែលមានតួនាទីជាអ្នកគិតលុយ តែបើគ្មានភ្ញៀវឈរតម្រង់ជួរគិតលុយទេ រូបគេនឹងទៅបោសជូតសំអាតឥដ្ឋជាដើម។ សម្រាប់អត្តចរិតរបស់ Lumpkins វិញ គឺជាមនុស្សស្ងប់ស្ងាត់ និងចូលចិត្ដធ្វើការម្នាក់ឯង ដែលសកម្មភាពទាំងអស់នេះហើយ បានឆក់យកបេះដូងអតិថិជនម្នាក់ ដែលដំបូងឡើយគាត់ឲ្យលុយធីបចំនួន 5 ដូល្លារអាមេរិក។  ក្រោយពីផ្ដល់លុយធីប 5 ដូល្លារអាមេរិក រួចមក អតិថិជនរូបនេះ ដែលគេស្គាល់ឈ្មោះថា Robert Samay បានមកហាងភីហ្សានេះម្ដងទៀត និងបាននិយាយទៅកាន់ Lumpkins​ ថា៖

នាពេលនោះ មិត្ដភិក្ដរបស់ Samay ក៏បានដកក្រដាស់ប្រាក់ 50 ដុល្លារអាមេរិកជាច្រើនសន្លឹក រាប់រហូតដល់ 2,500 ដូល្លារអាមេរិក និងបានប្រគល់ឲ្យ Lumpkins​ ។ សកម្មភាពនេះ បានធ្វើឲ្យ Lumpkins​ ស្រក់ទឹកភ្នែក និងនិយាយថា៖

ជាចុងក្រោយ អតិថិជនរូបនេះបាននិយាយថា៖

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]