ថៃ៖ ជាការពិតណាស់ នេះជាមានដំណឹងល្អមួយពី តារាសម្ដែងស្រី Pat Napapa សម្រាប់ហ្វេនៗជាច្រើនខណៈកាលពីចុងឆ្នាំ ២០២៣ រូបនាងបានទម្លាយថា នាងបានភ្ជាប់ពាក្យជាមួយនឹង លោក P Chanon បន្ទាប់ពីបានទាក់ទងគ្នាជាង ២ ឆ្នាំ ហើយគូស្នេហ៍របស់នាងរូបនេះ គឺជាមនុស្សដែលនាងទុកចិត្ត ផងដែរ។

Pat Napapa និង P Chanon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះវិញ ស្រាប់តែមានរឿងដ៏រំភើបចិត្ត បន្ទាប់ពី លោក P Chanon បានបង្ហាញរូបភាព ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរមកហើយ ក្នុងពេលដែល Pat Napapa ធ្វើដំណើរកម្សាន្តតាមទូកនៅ Lake Como ប្រទេសអ៊ីតាលី ហើយពេលនោះដែរ លោក P Chanon បានលុតជង្គង់សុំ Pat រៀបការ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ 2023 កន្លងទៅ ពោរពេញដោយរ៉ូមែនទិក និងភាពស្រស់ស្អាតនៃទេសភាពភ្នំ ។

Pat Napapa និង P Chanon

យ៉ាងណាមិញ កាលពីកន្លង​មក​ តារាស្រី Pat ក៏ធ្លាប់​បានលើកឡើងដែរថា នាងមានចិញ្ចៀនដែលមានទម្ងន់ ២ ការ៉ាត់រួចហើយ។ ដូច្នេះ  បើយកចិញ្ចៀនមួយវង់ទៀត ត្រូវថ្លឹង ៣ ការ៉ាត់ ហើយវាក៏បានកើតឡើងនៅពេលដែល លោក P Chanon បានឲ្យ​ចិញ្ចៀន​នេះ​ទៅ​នាង ជា​ការ​សន្យា​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ ពួកគេនឹង​ស្រឡាញ់​គ្នា​រហូត​ដល់​អស់ពី​ចិត្ត​៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa 
Pat Napapa 
Pat Napapa 
Pat Napapa 
Pat Napapa និង P Chanon
Pat Napapa និង P Chanon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]