កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង Kpop ដែលជាជនជាតិជប៉ុន Yukika Teramoto ដែលនាងក៏ជាតារាសម្ដែងដ៏ល្បីល្បាញមួយរូប បានប្រកាសដំណឹងមានផ្ទៃពោះកូនដំបូងជាមួយស្វាមី ធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលនិងចូលរួមអបអរគ្រប់ៗគ្នា។
តារាស្រីរូបនេះ បានប្រកាសនៅក្នុងគណនី Instagram របស់នាងថា នាងនិងស្វាមីកំពុងតែទន្ទឹងរង់ចាំកូនដំបូងរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ Yukika បានចេញអាល់ចម្រៀងដែលធ្វើឡើងវិញ ហើយនាងបានប្រាប់ថា វាអាចជាអាល់ប៊ុមចុងក្រោយរបស់នាង ព្រោះនាងមិនទាន់ច្បាស់ទេថា តទៅមុខជីវិតនាងទៅជាយ៉ាងណា។
ជាមួយគ្នានេះដែរ Yukika ចាប់ផ្ដើមអាជីពជាតារាចម្រៀងតាំងពីឆ្នាំ២០០៦មកម្ល៉េះនៅប្រទេសជប៉ុន ក្រោយមកនាងត្រូវបានហ្វេន Kpop ស្គាល់ច្រើនតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធី The Idolmaster KR and Mixnine ដែលនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅកូរ៉េ។
ក្រោយពីទទួលបានប្រជាប្រិយភាព Yukika ក៏បានក្លាយជាតារាចម្រៀងនៅកូរ៉េ ដែលនាងចេញចម្រៀងនៅឆ្នាំ២០០៩ រហូតមកដល់២០២២ នាងក៏បានចាកចេញពីផលិតកម្ម ហើយនៅខែមីនា ឆ្នាំ២០២៣ នាងបានរៀបការជាមួយស្វាមី លោក Kim Min Hyuk ដែលជាតារាចម្រៀង Kpop អតីតសមាជិកក្រុម MAP6៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]